គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ប្រទេសវៀតណាម

វៀតណាម៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឡេ ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃចន្ទ ទី៨ មិថុនា ២០២៦

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន…

អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

ទិវានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង…

រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ

រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូ​បង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស…

សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច នៅពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បាន…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” ។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា,…

ការអនុវត្តដាំបន្លែកសិអេកូឡូស៊ី របស់អ្នកស្រីឆាន់សៅកែ

អ្នកស្រីឆាន់សៅកែជាកសិករម្នាក់ ដាំបន្លែជីវៈចម្រុះអនុវត្តន៍ទៅលើដំណាំកសិអេកូឡូស៊ីដាំបន្លែវិលជុំ អ្នកស្រីលើកឡើងថាខ្ញុំដាំបន្លែតិចតួច អត់បានច្រើនទេគួបផ្សំនិងការចិញ្ចឹមមាន់ ទា ខ្លះៗ អ្នកស្រីឆាន់សៅកែមានទំហំដីប្រហែល 10 ម៉ែត្របានអនុវត្តន៍លើដីចំនួន20Aសំរាប់ធ្វើកសិកម្ម២នាក់ប្ដីប្រពន្ធថែមទាំងដាំបន្លែមាន ត្រកួន ផ្ទីរ ត្រប់ននោង ស្ពៃ ជាដើម។ការធ្វើបន្លែកសិអេកូឡូសុីដែលមិនប្រើជីរគីមី យើងប្រើតែជីរធម្មជាតិប៉ុណ្ណាះ។ការចាប់ផ្ដើមដាំបន្លែជីវៈចម្រុះនេះគឺរយៈពេល 2 ឆ្នាំហើយសម្រាប់អ្នកស្រីឆាន់ សៅកែ អាចបេះបន្លែបានយកទៅលក់ក្នុង១ថ្ងៃបាន៣០០០០រៀលទៅ ៤០០០០រៀល។ក្នុង១ខែ…

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។ ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង​​ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១…

លោក ទឹម សុភាន ការពារសុខភាពកុមារ ប្រសើរជាងព្យាបាល

លោកនាយកសាលានៅបឋមសិក្សាព្រៃជ្រៅ ឃុំគៀនសង្កែ ខេត្តសៀមរាប និងជាគណៈកម្មាធិការសម្រាប់អ្នកជ្រើសរើសផ្គត់ផ្គង់ បន្លែ ត្រី សាច់។លោកនាយកលើកឡើងថាកុមារជាទំពាំងស្នងឬស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិទៅថ្ងៃក្រោយ។ដូច្នេះការបរិភោគ របស់កុមារយើងត្រូវតែប្រុងប្រយ័ត្ន។ទាក់ទងនឹងការប្រមូលផលបន្លែរបស់ប្រជាជនយើងនៅឃុំគៀនសង្កែ នេះក្រោយពេលដាំដំណាំបានផល ប្រជាជនយើង តែងតែចែកចាយទៅកាន់សាលារៀនដែលគាត់បានដេញថ្លៃរួចហើយ ឬ បន្លែខ្លះយកទៅលក់នៅក្នុងក្រុងសៀមរាប។និងបណ្តាខេត្តផ្សេងៗទៀត។ដូច្នេះគាត់បានវេចខ្វប់ត្រឹមត្រូវល្អណាស់ទាំងផ្លាកយីហោ ទើបគេដឹងថាជារបស់សហគមន៍ពិតប្រាកដមែន។ដោយឡែកនៅក្នុងសហគមន៍ដែលមានដាំបន្លែដូចជា ស្ពៃ ខាត់ណា ត្រកួន ម្ទេស សាលាដ និងដំណាំផ្សេងៗទៀតការប្រើជីវិញឃើញថាសហគមន៍នេះគេប្រើតែជីរកំប៉ុស្ត៍គោគនិងកំប៉ុស្ត៍ទឹក…