សម្តេចតេជោ បង្ហោះសារវិដេអូស្ពានព្រែកតាមាក់

ស្ពានព្រែកតាមាក់ ជាស្ពានឆ្លងទន្លេមេគង្គរវាងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល និងតភ្ជាប់ទៅកាន់ខេត្តព្រៃវែង តាមផ្លូវជាតិលេខ៨ រួចហើយឆ្ពោះទៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យដល់ប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៨៨។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១ ០៦៦ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។ ស្ពានព្រែកតាមាក់ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ច និងសង្គមដល់ប្រទេសកម្ពុជា និងប្រទេសវៀតណាម…

ព្រះរាជក្រឹត្យ លើកលែងទោសចំពោះទោសបន្ថែមឱ្យលោក កឹម សុខា

ព្រះរាជក្រឹត្យ លើកលែងទោសចំពោះទោសបន្ថែមឱ្យឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ត្រង់ចំណុច ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ…

កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២៦នេះ ដោយបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដី។

ជប៉ុនប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការវាយតម្លៃខ្ពស់…

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈអ្នកជំ​នា​ញថៃ៖ សង្គ្រាមមិនបានធ្វើឲ្យកម្ពុជាទន់ខ្សោយ តែរឹតតែធ្វើឲ្យរឹងមាំ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវអត្ថបទបកប្រែក្រៅផ្លូវការមួយរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានសិក្សានិងពិចារណា ដោយសម្តេចមិនធ្វើការអត្ថាធិប្បាយបន្ថែមនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា៖«ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម…

គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)…

សម្តេចធិបតី៖ ចូលរួមប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia)

ភ្នំពេញ៖ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង…

មនុស្សជិត ៤ពាន់ នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាទទួលពិនិត្យ និងព្យាបាល

ភ្នំពេញ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីអត្រាខ្ពស់នៃកុមារ និងស្រ្តីមានផ្ទៃពោះ មកពិនិត្យ និងព្យាបាលចំនួន ៣ ៧៧៩ នាក់ ត្រឹមតែមួយថ្ងៃ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញ។ ក្នុងចំណោមអ្នកជំងឺដែលមកពិនិត្យ ព្យាបាលទាំងនេះ…

សម្តេចតេជោ ចូលរួមអបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យក្នុងការវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បន្ទាប់ពីវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញ និងនៅយប់ថ្ងៃនេះឈ្នះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦…