សម្តេចធិបតីចុះពិនិត្យស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

admin By admin October 26, 2026

ភ្នំពេញ៖ យោងតាមអខោនហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសចុះមកពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នៅទីនេះ ប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ ដោយក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ និង គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និង គ្រួសារកងកម្លាំង ចំនួន ១៦៣គ្រួសារ ស្មើនឹង ៤ ២៤៣នាក់ (កុមារ ១៣២១នាក់)។

ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ, សេវាទឹកស្អាត, អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារ។ ជាមួយគ្នានេះ ក៏មានការយកចិត្តទុកដាក់ ក្នុងការផ្តល់ការជួយទំនុកបម្រុងលើការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែ។

Leave a Reply

Your email address will not be published. Required fields are marked *