ភ្នំពេញ៖ យោងតាមអខោនហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសចុះមកពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅទីនេះ ប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ…
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ,…
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា-ឡាវ
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។…
ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវការ
ភ្នំពេញ៖ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច…
អបអរសាទរកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល៕
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ៕
កឧត្តម ឃួង ស្រេងដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាត នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួមទាំងបានចាត់វិធានការជួសជុលស្ថាបនាផ្លូវឡើងវិញ ដេីម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាល បានបន្តចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដើម្បីរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់ជាបន្តបន្ទាប់ទៀត៕
កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត
ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧…
កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧…
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សាធារណរដ្ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី…
