ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦នេះថា ប៉ុន្មានសប្តាហ៍មុនឯកឧត្តមកឹម សុខាបានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃនេះរួមជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹម សុខាមកសួរសុខទុក្ខខ្ញុំម្តងទៀ តដែលយើងជក់និយាយគ្នារហូត៣ម៉ោង(9-12)ដោយនិយាយច្រើនជាមួយក្មួយស្រីកឹម មនោវិទ្យាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ៕
លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំមានជំងឺភ្នែកនិងលើសឈាមទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ចាមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំ រស់នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលលោកយាយមានជំងឺភ្នែកនិងលើសឈាមនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ…
សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ឆ្លៀតពេល សំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ…
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងរតនគិរី និងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ…
ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ទី១២ សីហា ២០២៦ សមិទ្ធផលថ្មីៗដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន ទីលានតេជោ ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ។ខេត្តស្ទឹងត្រែងបាននិងកំពុងបន្តបោះជំហានយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងលើគ្រប់វិស័យ រាប់ចាប់ពីការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ…
ឯកឧត្តមហេង រតនា៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដេីម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកំចាត់មីនCMAC បានបញ្ជាក់ថា អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដេីម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលេីកឡេីង! សូមបញ្ជាក់ថា តំបន់សុីវិលជាក្រុងនិងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហេីយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!!…
អបអរសាទរ ក្រុមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានឈ្នះមេដាយ ៣គ្រឿង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានសម្តែងការអបអរសាទរ ចំពោះក្រុមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានឈ្នះមេដាយ ៣គ្រឿង (មេដាយប្រាក់១ មេដាយសំរិទ្ធ២) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ (The 10th AEROBIC GYMNASTICS ASIAN…
សម្តេចធិបតីជូនពរក្មួយៗនៅក្នុងថ្ងៃប្រឡងសញ្ញាបត្របាក់ឌុប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហោះសារសូមជូនពរក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥~២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា៕
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team –…
សម្តេចធិបតីចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤.០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ សីហា ២០២៦ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុបជាង ៧ម៉ឺន៤ពាន់នាក់ ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ផងដែរ។…
