កឧត្តម ឃួង ស្រេងដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ

admin By admin October 19, 2026

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាត​ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ រួមទាំងបានចាត់វិធានការជួសជុលស្ថាបនាផ្លូវឡើងវិញ ដេីម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្តមអភិបាល​ បានបន្តចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដើម្បីរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់ជាបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *