កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភព​លោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦

admin By admin September 28, 2026

ប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី្ត រាជធានីភ្នំពេញ។

នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖

– ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនីអន្តរជាតិ (OIF)

– ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី

– ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ

– ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់

– ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្រ្វង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។

សូមអញ្ជើញចូលរួមគំាទ្រ និងទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ឱ្យបានកុះករទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *