ខេត្តសៀមរាប៖ កម្មវិធី “Race Across the World” បានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅនៃការប្រកួត គឺជាឱកាសដ៏មានតម្លៃក្នុងការនាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅបង្ហាញដល់ទស្សនិកជនជុំវិញពិភពលោក។» ឆ្លៀតឱកាសបន្ទាប់ពីចូលរួមពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍…
Author: admin
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ភាពយន្ត ជាឧបករណ៍ដ៏មានសក្តានុពលក្នុងការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នងជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ នាឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី…
សម្ដេចធិបតី៖ ការបណ្ដុះបណ្ដាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ គឺដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនី ទូទាំងប្រទេស លើកទី ១១ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា…
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម…
សម្តេចធិបតី អនុញ្ញាតឱ្យលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ ចូលជួបសំណេះសំណាល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះសារពាក់ព័ន្ធនឹងការអនុញ្ញាត្តឱ្យលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យចូលជួបសំណេះសំណាល។ សម្តេចធិបតីបានមានប្រសាសន៍ថា៖« ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក»។ សម្តេចបន្តថា ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង…
សម្តេចធិបតីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១
ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៩ សីហា ២០២៦នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី ដែលជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព…
សម្តេចតេជោ ហ៊ុន សែន៖ ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះ មុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦នេះថា ប៉ុន្មានសប្តាហ៍មុនឯកឧត្តមកឹម សុខាបានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃនេះរួមជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹម សុខាមកសួរសុខទុក្ខខ្ញុំម្តងទៀ តដែលយើងជក់និយាយគ្នារហូត៣ម៉ោង(9-12)ដោយនិយាយច្រើនជាមួយក្មួយស្រីកឹម មនោវិទ្យាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ៕
លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំមានជំងឺភ្នែកនិងលើសឈាមទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ចាមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំ រស់នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលលោកយាយមានជំងឺភ្នែកនិងលើសឈាមនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ…
សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ឆ្លៀតពេល សំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ…
