អុំទូកជាលក្ខណៈប្រពៃណីមួយនៅតែគោរពនិងប្រព្រឹត្តជាលក្ខណៈមហាជននៅតាមជនបទ
ភ្នំពេញ៖ អុំទូកឆ្នាំនេះ ទោះបីពុំបានប្រព្រឹត្តជាលក្ខណះថ្នាក់ជាតិក្តីតែប្រជាជនខ្មែរយើងនៅតែគោរពធ្វើពិធីនេះ នៅតាមមូលដ្ឋាន ភូមិ ឃុំ របស់ប្រជាជនយើងដដែល។ដែលធ្វើនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ នៅឃុំព្រែកដំបង ភូមិក្តីចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងចំណោមទូកទាំង 14 មានទូកមហាពេជ្ររិទ្ធធីតាសែនជ័យ ទទួលបានជ័យលាភីលេខ 1 ស្ទួន និង ទូកឥសីស្រីគា ទទួលបានជ័យលាភី ទូកសុវណ្ណជលសារទទួលបានជ័យលាភី ទូកពេជ្រសេរី។
និងទូកពេជ្រសូរ្យរិកាន្តសុខសែនជ័យទទួលបានជ័យលាភី ទូកបទុម សែនជ័យរស្មីភ្លែតទទួលបានជ័យលាភី។ល។
ដោយឡែកក្រៅពីនោះក៏នៅមាន ទូកមួយចំនួនទៀត ដូចជា ទូកឆ្លាមសែនជ័យបារមីទួលរកា ទូកឧណ្ណាឡោម ទូករតនៈមុន្នីសាមគ្គីមានជ័យ ទូកមហាកន្លង់ពេជ្រសែនជ័យបារមីមហានិគ្រោធទូកជ្រោយមេត្រីតេជោសែនជ័យរស្មីមេគង្គ ទូកហោមានជ័យសិរីចំប៉ា ទូកពេជ្រសិរីរិទ្ធធីតាអមរាសុខសែនជ័យ ទូកសុវណ្ណកែវមុន្នីសាមគ្គីសែនជ័យ។ទូកម៉ាណែតសែនជ័យបារមីតេជោ។ទូកក្រពុំពេជ្រសែនជ័យបារមីបល្ល័ងពេជ្រ ទូកឧត្តមមង្គលសក្កះទេវរាជនិមិត្តសែនជ័យ។ទូករស្មីបុរីតេជោសែនជ័យ ទូកសារាយពពករសាត់ ទូកជ្រោយមេត្រីសេនាធិបតី ទូកសុវណ្ណរតនាធិបតីដើមជ្រៃចេស្តា ទូករំភាយផាត់សែនជ័យ ទូកដំបងជ្រៃមាសរិទ្ធធីតាសុខធីតាសែនជ័យ ទូកមហាសាមគ្គីសែនជ័យ ទូកកំហែងរាជសីប្រាសាទស្រីស្រឹង្គារ ទូកមហាគ្រុឌ។ល។
លោកទូចចាន់ថុលហៅ វ៉ា អ្នកចាត់ចែងកម្មវិធីប្រណាំងទូកបានប្រាប់ថាដោយសារកម្មវិធីប្រណាំងទូកថ្ងៃនេះមានតែ១ថ្ងៃ។ដូច្នេះយើងមិនអាចសម្រិតសម្រាំងឲ្យខ្លាំងក្លានោះបានទេ។ហើយរង្វាន់វិញមានពាន១និងទឹកប្រាក់ 50 ម៉ឺនរៀល សម្រាប់អ្នកលេខ១ ក្រៅពីនោះក៏មានលេខ១ស្ទួន និងជាប់ជ័យលាភីលេខ២ទាំងអស់ ក្នុងចំណោមទូកទាំង 28។
ដោយឡែកការប្រណាំងទូកក្នុងឆ្នាំនេះយើងលេងជាប្រពៃណីនិងបានជ្រើសទីតាំងនៅ ឃុំព្រែកដំបង វត្តក្តីចាស់ដោយសារការប្រណាំងទូកនេះជាលក្ខណះប្រពៃណីរបស់ខ្មែរយើងតាំងពីបរមបុរាណមកម្ល៉េះ ដែលយើងមិនអាចកាត់ផ្ដាច់បាន។ដូច្នេះយើងនៅតែធ្វើជារៀងរាល់ឆ្នាំកុំឲ្យបាត់បង់្រពៃណី ក្នុងនាមយើងជាប្រជាជនខ្មែរដែលគោរពប្រពៃណីជាតិ ទោះបីមិនបានលេងជាលក្ខណៈថ្នាក់ជាតិក្តីក៏យើងនៅតែប្រព្រឹត្តធ្វើនូវតាម ភូមិ ឃុំ របស់យើងផងដែរ។ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីអុំទូករបស់ខ្មែរយើងដដែល៕ រុងរឿង










