វេនទី 8 នៃអតីតកអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាហ៊ុននាងនៅវត្តបទុមវតី
ភ្នំពេញ៖ ទោះបីលោកតាអ្នកឧកញ៉ាហ៊ុននាងបានចែកឋានទៅហើយក្តី តែកូនចៅនៅឯក្រោយ បន្តកេរិ៍មរតកនេះគឺកាន់បិណ្ឌទី 8 នៅវត្តបទុមវត្តី។ ដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី 4 ខែតុលាឆ្នាំ២០២៦នេះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិកាលទាំង៧សន្ដាន ដែលបានចែកឋានទៅហើយ។
ក្នុងឱកាសវេនទី8 នេះ ដោយឡែកមានឯកឧត្តមនិងលោកជំទាវ អ្នកឧកញ៉ាមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះដោយនាំយកចង្ហាន់ បង្អែម គ្រប់មុខប្រគេនដល់ព្រះសង្ឃដោយក្តីរីករាយ។ដោយការគោរពបូជាទៅដល់ព្រះពុទ្ធសាសនាផង ជាពិសេសការគោរពដឹងគុណទៅដល់ឪពុក ម្តាយដែលបានចែកឋានទៅកាន់បរលោក មិនថាប្រជាជន្មខ្មែរនៅទូទាំងប្រទេសទេ តែងបានប្រតិប័ត្ដទៅដល់ព្រះពុទ្ធសាសនាដូចៗគ្នា។
ឯកឧត្តមស៊ាងប៊ុនលាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ។នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលឋានៈស្មើរ រដ្ឋមន្ត្រីនិងជាប្រធានអធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ។ និង លោកជំទាវ អគ្គមហាឧបាសិកាមហាសទ្ធាភិសេរីចរិយាហ៊ុនប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិង ជាទីប្រឹក្សាសង្ឃនាយកគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគភាគជាច្រើនរួមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃដើម្បីទុកជាការប្រើប្រាស់តាមសេចក្តីត្រូវការនៅក្នុងវត្ត។
ដែលជាការយល់ឃើញនិងការគោរព ប្រណិបត្តិដល់ព្រះពុទ្ធសាសនា។ឯកឧត្តមស៊ាងប៊ុនលាងនិងលោកជំទាវ ហុ៊ន ប៊ុនធឿនបានចែកថវិកាជាធម្មទានជូនដល់អ្នកដែលមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ដើម្បីជាបុណ្យកុសលជូនទៅដល់ លោកអ្នក មានគុណគឺឪពុក ម្ដាយ យាយ តា ដែលលោកបាន ចែកឋានទៅហើយ។ បានធ្វើឲ្យ ពុទ្ធបរិស័ទ ដែលមកចូលរួមក្នុងពិធីនេះ កើតចិត្តជ្រះថ្លាអំណរ សាទរ និង ជូនពរជ័យដល់ ក្រុមគ្រួសារទាំងអស់ ក៏ដូចជាប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជាយើង បានជួបតែសេចក្តីសុខ សុខភាពល្អ និង សុភមង្គលជារៀងរហូត៕ រុងរឿង







