ក្នុងខេត្តសៀមរាបផ្សារមួយមានឈ្មោះថាផ្សារ(ចុងសប្តាហ៍)បើកលក់២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។សភាពអ៊ូអរ២នេះ នៅផ្សារចុងសប្តាហ៍ ដែលប្រជាជននៅក្នុងទីក្រុងសៀមរាប ទាំងមូលនាំគ្នាមកទិញបន្លែ ផ្លែឈើ ត្រីសាច់នៅទីនេះមិនដែលអាក់ខានឡើយ។ដោយសារមានភាពជឿជាក់ពីដំណាំមានសុវត្ថភាពនិងមានការទុកចិត្តថាមិនមានជាតិគីមី។ភាពជឿជាក់របស់អ្នកស្រីលីមមួយរ៉ុងដែលអ្នកស្រីទុកចិត្តទៅលើដំណាំសុវត្ថិភាពនេះអ្នកស្រីតែងតែមកទិញរៀងរាល់សប្តាហ៍។អ្នកស្រីលើកឡើងថាខ្ញុំរស់នៅមណ្ឌល៣ទល់មុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ ខ្ញុំចង់ដឹងការពិតជាក់ស្ដែងថាអ្នកលក់ចេះតែនិយាយទេឬ ថាបន្លែមានសុវត្ថិភាព។ខ្ញុំទៅមើលផ្ទាល់ដល់សហគមន៍គេខ្ញុំថែមទាំងជួយលាយជីរជាមួយគេទៀតផង។ឃើញថាជីរធម្មជាតិពិតមែន។ហើយជីរទាំងនោះមានជីរកំប៉ុស្ត៍គោក ជីរកំប៉ុស្ត៍ទឹកមានស្លឹកឈើ ស្លឹកព្រៃ លាមកសត្វ គោ សត្វក្របី លាមកសត្វជាច្រើនទៀត។ព្រោះខ្ញុំខ្លាចគេចេះតែនិយាយ។ជាក់ស្ដែងគេបេះបន្លែយកមកលក់សុទ្ធសឹងបន្លែស្រស់ៗមែន។ហើយគ្មានជាតិគីមីទេ។ពេលដែលខ្ញុំដឹងការពិត។ខ្ញុំក៏អស់បារម្ភដែរ ខ្ញុំតែងមកទិញបន្លែស្រស់ល្អៗនៅផ្សារ(ចុងសប្តាហ៍) នេះ ហើយក៏លែងបារម្ភទៀតដែរ។ដោយឡែកអ្នកស្រី វណ្ណ ធារី វិញ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស។ ឯកឧត្តម ជា ធីរិទ្ធ…
លោកឈិតឈៀង ជាប់ជាកសិករគំរូក្នុងអាជីពជាអ្នកដាំបន្លែ
គេថាជួញជិតប្រសើរជាងជូញឆ្ងាយដូចជា លោកឈិតឈៀង ជាដើម លោកមិនបានទៅប្រកបអាជីវកម្ម ឬធ្វើការងារណានៅឆ្ងាយពីផ្ទះឡើយ។ទោះជាមានដីប្រវែង 300 ម៉ែត្រ ក្តីលោកតែងតែ ប្រឹងប្រែងកាប់ឆ្កានៅក្បែរផ្ទះ ដើម្បីដាំដំណាំបង្កាគ្រម់មុខសរាប់លក់មិនដែលអាក់ខានឡើយ។ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍លោកឈិតឈៀងមានមុខនៅផ្សារនោះ ហើយតែងតែនាំយកដំណាំទៅលក់ក្រុងផ្សារសៀមរាបដែលគេហៅថាផ្សារចុងសប្តាហ៍ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ មាន ផ្លែត្រប់វែង ផ្លែម្រះ ត្រឡាច ននោង ត្រកួន ស្ពៃ ខាត់ណាត្រកួន…
សម្តេចតេជោហ៊ុន សែន៖ កម្ពុជាប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសដល់ជនរងគ្រោះជាង ៣លាននាក់
ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាជនកម្ពុជាគ្រប់រូបបានរួមគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃរំលឹកដល់សោកនាដកម្មដ៏ជូរចត់មិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា…
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន
ខេត្តស្ទឹងត្រែង៖ យោងតាមគេហទំព័ររបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាម បណ្ដោយព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។ កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ…
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
យោងតាមគេហទំព័រផ្លូវការរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ…
ចូលរួមយ៉ាងសកម្មជាមួយយុវជនក្នុងការរួមចំណែកលើស័យកសិកម្ម AFD
កំពង់ធំ: ជាយុវជនជនជាតិដើមភាគតិចទោះជាស្ត្រីក៏ដោយក៏អាចចូលរួមក្នុងសកម្មភាពអភិវឌ្ឌន៍ជាមួយអង្គការ AFD បានចុះមកផ្សព្វផ្សាយនិងជំរុញក្នុងវិស័យកសិកម្មធ្វើ ឲ្យយុវជនក្នងភូមិមានការរីកចម្រើនទាំងចំណេះដឹង ទាំងជំនាញ ហើយបានមកអនុវត្តផ្ទាល់ក្នុងវិស័យកសិកម្មក្នុងភូមិទៀតផង។មិនថាយុវជនមិនថាយុតីដែលបោះការសិក្សាឬចំណាកស្រុកអង្គការតែងមកបណ្តុះបណ្តាលលើផ្នែកកសិកម្ម។តាមការរៀបរាប់របស់កញ្ញានីអឿសមាជិកយុវជនAFDឲ្យដឹងថានៅក្នុងភូមិនេះក៏ដូចភូមិឯទៀតក្នុងខេត្តកំពង់ធំ។សុទ្ធសឹងមករៀននិងអនុវត្តន៍ក្រេបយកចំណេះដឹងលើវិស័យកសិកម្មនិងរៀនអនុវត្តន៍ផ្ទាល់។ដូចជារូបខ្ញុំនេះ ក្នុងនាមជាយុវជនម្នាក់ក៏បានទទួលនៅ វគ្គបណ្ដុះបណ្ដាលលើវិស័យកសិកម្មហើយបានចូលរួមនៅទីនេះសុទ្ធសឹងបានអនុវត្តក្នុងវិស័យកសិកម្មផ្ទាល់នឹងមករៀនសូត្រដែលអង្គការឧបត្ថម្ភ៥០ភាគរយ។ដោយឡែកការចូលរួមជាមួយអង្គការ AFDបាន គឺអាស្រ័យលើអ្នកដែលបានបោះបង់ការសិក្សា ចំណាកស្រុកនិងបានវិលមកស្រុកកំណើតវិញ។ កញ្ញានីអឿបានបន្តថានៅអង្គការនេះយុវជនមានចំនួន 21 នាក់គាត់ទទួលបាននូវចំណេះដឹងលើផ្នែកដាំដុះ ចិញ្ចឹមសត្វ និងបច្ចកទេសមួយចំនួនទៀត ដែលទាក់ទងទៅនឹង កសិអេកូឡូស៊ី។កញ្ញារ៉េនសុីណាត លើកឡើងដែរថានៅអង្ការAFD…
បើកកិច្ចសន្ទនារវាងអ្នកសារព័ត៌មាននិងអង្គការហ្គ្រេតជុំវិញការ រងផលប៉ះពាល់សុខភាពនៃអាហារូបត្ថម្ភនិងបន្លែ
បន្លែដែលគេបរិភោគសព្វថ្ងៃត្រូវបានអ្នកនាញកសិអេកូឡូស៊ី។បើកកិច្ចពិភាក្សាដែលមានអ្នកសារព័ត៌មាននិងមន្ត្រីជំនាញផ្នែកកសិកម្ម។ បានពិភាក្សាជុំវិញការដាំដំណាំកសិអេកូឡូសុីទាក់ទងបព្ហា សង្គម សេដ្ឋកិច្ចដែលអនុវត្ត ច្រើននៅលើពិភពលោក។ លោកសុខសុធា អ្នកជំនាញកសិអេកូឡូស៊ីបញ្ជាក់ពីគោលការណ៍ធំៗរបស់កសិកូឡូស៊ីគឺផ្ដោតទៅលើជីវៈចម្រុះនឹងធ្វើឱ្យមានជីវៈចម្រុះដែលបានបាត់បង់ទៅឲ្យប្រសើរឡើងវិញ។ទាក់ទងនឹងការចិញ្ចឹមសត្វផងដែរ។លោកបន្តថានៅតាមសហគមមួយចំនួនយើងត្រូវតែរើសរកនៃការកែប្រែគុណភាពដីដោយការប្រើជីរគីមីច្រើនពេក។ការធ្វើកសិកម្មខុសបច្ចេកទេសនាំឲ្យដីបែរជារិចរិលច្រើនសម្រាប់កសិអេកូឡូសុីវិញគឺធ្វើឲ្យដីវិលត្រឡប់ទៅរកភាពដើមវិញ ដោយកែប្រែគុណភាពដី។ ការប្រើជីរគីមីច្រើនពេក នាំឲ្យខូចគុណភាពដីនាំឲ្យដំណាំយើងបែរជាខូចទៅវិញ។ ដូច្នេះធ្វើយ៉ាងណា យើងត្រូវតែកែប្រែដីឡើងវិញឲ្យបានប្រសើរ។ អ្នកស្រីផាន់ផល្លាមន្ត្រីផ្នែកអាហារូបត្ថម្ភអ្នកស្រីបញ្ជាក់ពីការទាក់ទងនៃអាហារូបត្ថម្ភថា អាហាររូបត្ថម្ភជាអ្វី?យើងគ្រប់គ្នាត្រូវគិតគូរនិងខ្វល់ខ្វាយពីអាហារូបត្ថម្ភដែលជាមូលដ្ឋាគ្រឹះនៃសុខភាពដែលយើងបរិភោគចម្រុះគ្រប់មុខ។ដោយឡែកអាហារមានសុវត្ថិភាពគឺអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ធ្វើឲ្យមានសុខភាពល្អលូតលាស់ផ្នែករាងកាយនិងស្មារតី។ការបញ្ជាក់ពីអ្នកស្រីផាន់ផល្លាបន្តទៀតថាកាលណាមានសុខភាពល្អយើងក៏អាចធ្វើការងារអ្វីៗបានគ្រប់យ៉ាងហ្នឹងដោយរលូនផងដែរ។លោកប៉ាតសុវណ្ណជាមន្ត្រីនៃអង្គការ ហ្គ្រេត បានលើកឡើងថា កសិអេកូឡេូស៊ីគឺផ្ដោតលើគោលការណ៍ទាំង 13 របស់អង្គការពិភពលោក។ដែលនឹងអនុវត្តជាមួយកសិករនៅក្នុងខេត្តសៀមរាបដែលជាតំបន់នៃគោលដៅ។លោកង៉ែតវិបុល…
លោកប្លោកប៉ៃជំទុកទី 1 ឃុំគៀនសង្កែបរិយាយពីភាពជឿជាក់លើការដាំដំណាំសុវត្ថិភាពមិនរងផលប៉ះពាល់ដល់សុខភាពប្រជាជន
ភាពជឿជាក់មានទំនុកចិត្តលើការដាំដំណាំសុវត្ថិភាព របស់ប្រជាជនទូទាំងឃុំសង្កែ តែងតែទទួលបាននូវការលើកទឹកចិត្តជឿជាក់ពីប្រជាជននូវដំណាំសុវត្ថិភាព ពុំដែលរងនូវផលប៉ះពាល់សុខភាពដល់ប្រជាជនក្នុង ភូមិ ឬ ស្រុកឃុំ ក្នុង ខេត្តសៀមរាបនោះទេ។យ៉ាងណាក៏មានការឲ្យដឹងពីលោកប្លោកប៉ៃ ជំទុកទី១ឃុំគៀនសង្កែឲ្យដឹងថា ប្រជាជននៅឃុំគៀនសង្កែនេះបានចងក្រងជាសហគមតាំងពីឆ្នាំ 2019 ដែលមានចំនួនជាង 300 គ្រួសារ។បើគិតមកដល់សព្វថ្ងៃបានបែងចែកជាពីសហគមួយគឺធ្វើស្រែហើយសហគមមួយទៀតគឺធ្វើបន្លែសុវត្ថិភាព។លោកបន្តទៀតថាប្រជាជននៅទីនេះមានដីមួយហត្ថសម្រាប់ធ្វើដំណាំអេកូឡូស៊ីដែលជាដំណាំសុវត្ថិភាពមួយពុំមានផលប៉ះពាល់ដល់សុខភាពទេ។ការដាំដំណាំសុវត្ថភាពនេះមានតម្លៃថ្លៃជាងដំណាំអត់មានសុវត្ថិភាព។ដោយសារអ្នកអត់ចូលសហគមជាដំណាំមួយថោកតម្លៃ 500 រៀល បើធៀបទៅលើអ្នកដែលចូលសហគមវិញដំណាំមាន១បាច់តម្លៃ 1000 រៀលគឺខុសគ្នាជាង…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ស្ពឺ
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោមដំបូលសុខសន្តិភាព…
