បើកកិច្ចសន្ទនារវាងអ្នកសារព័ត៌មាននិងអង្គការហ្គ្រេតជុំវិញការ រងផលប៉ះពាល់សុខភាពនៃអាហារូបត្ថម្ភនិងបន្លែ
បន្លែដែលគេបរិភោគសព្វថ្ងៃត្រូវបានអ្នកនាញកសិអេកូឡូស៊ី។បើកកិច្ចពិភាក្សាដែលមានអ្នកសារព័ត៌មាននិងមន្ត្រីជំនាញផ្នែកកសិកម្ម។ បានពិភាក្សាជុំវិញការដាំដំណាំកសិអេកូឡូសុីទាក់ទងបព្ហា សង្គម សេដ្ឋកិច្ចដែលអនុវត្ត ច្រើននៅលើពិភពលោក។
លោកសុខសុធា អ្នកជំនាញកសិអេកូឡូស៊ីបញ្ជាក់ពីគោលការណ៍ធំៗរបស់កសិកូឡូស៊ីគឺផ្ដោតទៅលើជីវៈចម្រុះនឹងធ្វើឱ្យមានជីវៈចម្រុះដែលបានបាត់បង់ទៅឲ្យប្រសើរឡើងវិញ។ទាក់ទងនឹងការចិញ្ចឹមសត្វផងដែរ។លោកបន្តថានៅតាមសហគមមួយចំនួនយើងត្រូវតែរើសរកនៃការកែប្រែគុណភាពដីដោយការប្រើជីរគីមីច្រើនពេក។ការធ្វើកសិកម្មខុសបច្ចេកទេសនាំឲ្យដីបែរជារិចរិលច្រើនសម្រាប់កសិអេកូឡូសុីវិញគឺធ្វើឲ្យដីវិលត្រឡប់ទៅរកភាពដើមវិញ ដោយកែប្រែគុណភាពដី។ ការប្រើជីរគីមីច្រើនពេក នាំឲ្យខូចគុណភាពដីនាំឲ្យដំណាំយើងបែរជាខូចទៅវិញ។ ដូច្នេះធ្វើយ៉ាងណា យើងត្រូវតែកែប្រែដីឡើងវិញឲ្យបានប្រសើរ។
អ្នកស្រីផាន់ផល្លាមន្ត្រីផ្នែកអាហារូបត្ថម្ភអ្នកស្រីបញ្ជាក់ពីការទាក់ទងនៃអាហារូបត្ថម្ភថា អាហាររូបត្ថម្ភជាអ្វី?យើងគ្រប់គ្នាត្រូវគិតគូរនិងខ្វល់ខ្វាយពីអាហារូបត្ថម្ភដែលជាមូលដ្ឋាគ្រឹះនៃសុខភាពដែលយើងបរិភោគចម្រុះគ្រប់មុខ។ដោយឡែកអាហារមានសុវត្ថិភាពគឺអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ធ្វើឲ្យមានសុខភាពល្អលូតលាស់ផ្នែករាងកាយនិងស្មារតី។
ការបញ្ជាក់ពីអ្នកស្រីផាន់ផល្លាបន្តទៀតថាកាលណាមានសុខភាពល្អយើងក៏អាចធ្វើការងារអ្វីៗបានគ្រប់យ៉ាងហ្នឹងដោយរលូនផងដែរ។
លោកប៉ាតសុវណ្ណជាមន្ត្រីនៃអង្គការ ហ្គ្រេត បានលើកឡើងថា កសិអេកូឡេូស៊ីគឺផ្ដោតលើគោលការណ៍ទាំង 13 របស់អង្គការពិភពលោក។ដែលនឹងអនុវត្តជាមួយកសិករនៅក្នុងខេត្តសៀមរាបដែលជាតំបន់នៃគោលដៅ។
លោកង៉ែតវិបុល ជាប្រធានគម្រោងបានបង្ហាញពីកសិអេកូឡូស៊ីថាកសិអេកូឡូស៊ីបានអនុវត្តតាំងពីឆ្នាំ 2010 ជិត 19 ឆ្នាំហើយជាកសិកម្មមួយគឺធ្វើដើម្បីសម្រាប់បរិស្ថាននិងសម្រាប់អ្នកប្រើប្រាស់ផងដែរ។ពេលនេះដោយសារតែមានការយល់ដឹងពីសាធារណ:ជន ដូច្នេះកសិអេកូឡូស៊ីនៅមានកម្រិតបានធ្វើឲ្យការងារនេះមិនបានផ្សព្វផ្សាយលំទូលាយឡើយ។ពីគម្រោងនៃការផ្សព្វផ្សាយផលិតផលផ្នែកសុវត្ថិភាពទាក់ទង ដីធ្លី កសិកម្មនិងអាហាររូបបត្ថម្ភទៀតផង។
គួររំលឹកឡើងវិញថាអ្នកនាងសុខចាន់រស្មី ជាលេខាធិការថ្នាក់ជាតិនៃបណ្ដាញអាលីស៊ែរឲ្យដឹងនៃការចុះទស្សនកិច្ចសិក្សាកម្មវិធីថ្ងៃនេះអ្នកនាងបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាននិងយកព័ត៌មានអំពីកសិអេកូឡូស៊ីឲ្យបានស៊ីជម្រៅហើយក៏ក្នុងគោលបំណងជាចម្បងនៃពិធីទស្សនកិច្ចនៅពេលនេះគឺទាក់ទងនឹងការអនុវត្តល្អរបស់សមាជិកនៃបណ្ដាញALISEAដែលជាបណ្ដាញថ្នាក់ជាតិសម្របសម្រួលទៅលើការផ្សព្វផ្សាយនៅការអនុវត្តល្អរបស់សមាជិកនៃបណ្ដាញអាលីស៊ែរ ដែលជាបណ្ដាញថ្នាក់ជាតិសម្របសម្រួលទៅលើការផ្សព្វផ្សាយកសិអេកូឡូស៊ី។







