លោកឈិតឈៀង ជាប់ជាកសិករគំរូក្នុងអាជីពជាអ្នកដាំបន្លែ
គេថាជួញជិតប្រសើរជាងជូញឆ្ងាយដូចជា លោកឈិតឈៀង ជាដើម លោកមិនបានទៅប្រកបអាជីវកម្ម ឬធ្វើការងារណានៅឆ្ងាយពីផ្ទះឡើយ។ទោះជាមានដីប្រវែង 300 ម៉ែត្រ ក្តីលោកតែងតែ ប្រឹងប្រែងកាប់ឆ្កានៅក្បែរផ្ទះ ដើម្បីដាំដំណាំបង្កាគ្រម់មុខសរាប់លក់មិនដែលអាក់ខានឡើយ។
ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍លោកឈិតឈៀងមានមុខនៅផ្សារនោះ ហើយតែងតែនាំយកដំណាំទៅលក់ក្រុងផ្សារសៀមរាបដែលគេហៅថាផ្សារចុងសប្តាហ៍ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ មាន ផ្លែត្រប់វែង ផ្លែម្រះ ត្រឡាច ននោង ត្រកួន ស្ពៃ ខាត់ណាត្រកួន ។ល។លោកថាវាជាអាជីពរបស់ខ្ញុំទៅហើយ ខ្ញុំដាំ តាំងពីមានអា២8៨ឆ្នាំម្លេះ រហូតមកដល់2011 ខាងគម្រោងអង្គការ ហ្គ្រតជ្រើសរើសយកខ្ញុំជាកសិករគំរូ នៅក្នុងភូមិ គោកឬស្សីដំបូក ដែលសហគមន៍បោះឆ្នោតឲ្យខ្ញុំធ្វើជា។
ដោយឡែកក្រោយពីជាប់ឆ្នោតជាកសិករគំរូមក លោកឈិតឈៀងតែងតែជួយផ្សព្វផ្សាយទៅដល់ប្រជាកសិករ ដូចៗគ្នាទាំងក្រៅនិងក្នុងសហគមន៍ឲ្យចេះដាំបន្លែទៅតាមបច្ចេកទេសកុំដាំតែមួយមុខៗ។ទាក់ទងនឹងកាប្រើជីរវិញ លោកតែងតែក្រើនរំលឹកដល់ប្រជាកសិករយើងថា ត្រូវប្រើជីរកំប៉ុងទឹកនិងជីរកំប៉ុស្ត៍គោក ដែលមិនប៉ះពាល់ដល់សុខភាព។ទោះជាដំណាំមិនសូវទទួល បានផលមែនតែដំណាំយើងលក់ស្រួលជាង ហើយលក់បានថ្លៃជាងដំណាំដាក់ជីរគីមី។ ក្នុងមួយសៅរ៍ អាទិត្យយើងតែងនាំយកទៅលក់នៅផ្សារចុងសប្តាហ៍ក្នុងខេត្តសៀមរាប ដែល រកចំណូលបានពី 5 ទៅ 6 លានរៀល។អាចជួយដោះស្រាយជីវភាពគ្រួសារបានធូរធារមួយកម្រិតដែរ៕ រុង រឿង




