អ្នកស្រីឆាន់សៅកែជាកសិករម្នាក់ ដាំបន្លែជីវៈចម្រុះអនុវត្តន៍ទៅលើដំណាំកសិអេកូឡូស៊ីដាំបន្លែវិលជុំ អ្នកស្រីលើកឡើងថាខ្ញុំដាំបន្លែតិចតួច អត់បានច្រើនទេគួបផ្សំនិងការចិញ្ចឹមមាន់ ទា ខ្លះៗ អ្នកស្រីឆាន់សៅកែមានទំហំដីប្រហែល 10 ម៉ែត្របានអនុវត្តន៍លើដីចំនួន20Aសំរាប់ធ្វើកសិកម្ម២នាក់ប្ដីប្រពន្ធថែមទាំងដាំបន្លែមាន ត្រកួន ផ្ទីរ ត្រប់ននោង ស្ពៃ ជាដើម។ការធ្វើបន្លែកសិអេកូឡូសុីដែលមិនប្រើជីរគីមី យើងប្រើតែជីរធម្មជាតិប៉ុណ្ណាះ។ការចាប់ផ្ដើមដាំបន្លែជីវៈចម្រុះនេះគឺរយៈពេល 2 ឆ្នាំហើយសម្រាប់អ្នកស្រីឆាន់ សៅកែ អាចបេះបន្លែបានយកទៅលក់ក្នុង១ថ្ងៃបាន៣០០០០រៀលទៅ ៤០០០០រៀល។ក្នុង១ខែ…
Category: ព័ត៌មានជាតិ
អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»
ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។ ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១…
លោក ទឹម សុភាន ការពារសុខភាពកុមារ ប្រសើរជាងព្យាបាល
លោកនាយកសាលានៅបឋមសិក្សាព្រៃជ្រៅ ឃុំគៀនសង្កែ ខេត្តសៀមរាប និងជាគណៈកម្មាធិការសម្រាប់អ្នកជ្រើសរើសផ្គត់ផ្គង់ បន្លែ ត្រី សាច់។លោកនាយកលើកឡើងថាកុមារជាទំពាំងស្នងឬស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិទៅថ្ងៃក្រោយ។ដូច្នេះការបរិភោគ របស់កុមារយើងត្រូវតែប្រុងប្រយ័ត្ន។ទាក់ទងនឹងការប្រមូលផលបន្លែរបស់ប្រជាជនយើងនៅឃុំគៀនសង្កែ នេះក្រោយពេលដាំដំណាំបានផល ប្រជាជនយើង តែងតែចែកចាយទៅកាន់សាលារៀនដែលគាត់បានដេញថ្លៃរួចហើយ ឬ បន្លែខ្លះយកទៅលក់នៅក្នុងក្រុងសៀមរាប។និងបណ្តាខេត្តផ្សេងៗទៀត។ដូច្នេះគាត់បានវេចខ្វប់ត្រឹមត្រូវល្អណាស់ទាំងផ្លាកយីហោ ទើបគេដឹងថាជារបស់សហគមន៍ពិតប្រាកដមែន។ដោយឡែកនៅក្នុងសហគមន៍ដែលមានដាំបន្លែដូចជា ស្ពៃ ខាត់ណា ត្រកួន ម្ទេស សាលាដ និងដំណាំផ្សេងៗទៀតការប្រើជីវិញឃើញថាសហគមន៍នេះគេប្រើតែជីរកំប៉ុស្ត៍គោគនិងកំប៉ុស្ត៍ទឹក…
អ្នកស្រីគួនអូនបង្ហើបឲ្យដឹងពីការចិព្ចឹាមមាន់ប្រកបដោយសុវត្ថិភាព
អ្នកស្រីគួនអូនជាប្រធានសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាព នៅ ឃុំគៀនសង្កែខេត្តសៀមរាប បានបង្ហាញឲ្យដឹងពីសុវត្ថិភាពនៃការបរចិព្ចឹាមសត្វនិងគម្រោងនូវការចិញ្ចឹមមាន់មានលក្ខណៈទ្រង់ទ្រាយតូច។អ្នកស្រីបន្តឲ្យដឹងទៀតថាកន្លងមកគម្រោងរបស់អង្គការហ្គ្រេតបានបង្រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់កាលពីនៅក្នុងក្រុមផលិតតែពេលនេះអ្នកស្រីគួនអូនបានចងក្រងជាក្រុមផលិតក៏ចាប់ផ្ដើមចិញ្ចឹមមាន់តែម្តង។ដោយឡែកការជួបផលលំបាកខ្លះៗរបស់អ្នកស្រីគួនអូននោះគឺក្នុងការរកទីផ្សារ។ដោយសារតែជួបបញ្ហាការផលិតធ្វើមិនទាន់បានល្អ ដោយទីផ្សារចង្អៀត ព្រោះអ្នកលក់នៅផ្សារគេចង់បានតែមាន់មានជើងពណ៌លឿង រោមជិត ចាប់ពី១គីឡូ ១ខាំ ហើយធាត់ទ្រលុកទ្រលន់ថែមទៀត។អ្នកស្រីបញ្ជាក់បន្តថាអ្នកស្រីចង់ដឹងអំពីការចិញ្ចឹមមាន់ឲ្យច្បាស់លាស់បន្តិចដើម្បីងាយស្រួលអ្នកស្រីយកទៅផ្សព្វផ្សាយបន្តទៀត។ប៉ុន្តយើងត្រូវទាមទារទៅមន្ទីរកសិកម្មខេត្ត ដើម្បីឲ្យគាត់បង្កើតជាសហគមន៍មានច្បាប់ត្រឹមត្រូវដល់យើងផងដែរ៕ រុង រឿង
ប្រវត្តិនៃឃុំខ្នងភ្នំគួរជាទីមោទនភាព
ខេត្តសៀមរាប៖ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប គួរជាទីមោទនភាពដោយសារគេសង្កេតឃើញមានភ្នំមួយធំចម្លែកជាងគេ គឺ ភ្នំគូលែនដែលមានទឹកស្រះបុរាណជាច្រើនកន្លែង មានប្រជាជនរស់នៅក្នុងឃុំខ្នងភ្នំនេះជាង៣០១០ពាន់គ្រួសារជាង បើសារុប មនុស្សនៅក្នុងឃុំនេះទាំងអស់មាន៥០៦០នាក់ជាងដែរ។ឃុំខ្នងភ្នំទិសខាងកើតជាប់ នឹង ឃុំស្វាយលើ ស្រុកស្វាយលើ។ទិសខាងត្បូងជាប់ នឹង ឃុំអូពីន និង ឃុំបឹងមាលា។ទិសខាងលិចជាប់ នឹង ស្រុកត្បែង ឃុំរាបបន្ទាយស្រី…
លោកសំបូរវណ្ណាប្រកបអាជីពដាំដើមវ័ល្លវ៉ាន់នីឡា
ដើមវ័ល្លវ៉ាន់នីឡាគឺជាដើមឈើម្យ៉ាងស្រដៀងទៅហ្នឹងដើមវ័ល្លម្លូ ដែលយាយៗពិសា ប៉ុន្តែ វាមានលក្ខណៈខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។លោកសំបូរវណ្ណា បង្ហាញពីបច្ចេកទេសដាំដើមវ័ល្លវ៉ាន់នីឡាថាគេដាំដើមវល្ល្លិនេះមានស្បៃឬតង់គ្របពីលើ ឲ្យត្រជាក់ តែក្រោយមកលោកសំបូរវណ្ណាក៏បានយកវ៉ាន់នីឡា មក ដាំលើភ្នំវិញម្ដង ដោយអត់ប្រើអ្វីទាំងអស់។ គួររំលឹកឱ្យដឹងថាក្នុងឆ្នាំ 2024 លោកសំបូរ វណ្ណា បំបែក បាន20 ជំលង់ទៀត ការធ្វើក៏ទទួលបានផល។ទើបលោកដាំបន្ត។រហូតមកដល់ឆ្នាំ 2025 លោកក៏បំបែក…
អបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង (មេដាយមាស១៥ មេដាយប្រាក់១) ក្នុងព្រឹត្តិការណ៍ The 2nd International Bunga Raya…
សំឡេងបាញ់កាំភ្លើងចំនួន២២គ្រាប់ ត្រូវបានផ្ទុះឡើងនៅតំបន់ច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យទឹកដីកម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។ ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង…
លោកលុចសាន់ កសិករគំរូអេកូឡូស៊ីអនុវត្តន៍ទៅលើដំណាំនិងចិញ្ចឹមកង្កែប
ការអនុវត្តន៍កសិអេកូឡូស៊ីទៅលើដំណាំលោកលុចសាន់ដែលជាកសិករគំរូម្នាក់បាន រើ បំរាស់ពីការធ្វើកសិកម្មខ្នាតតូច រហូតបានពង្រីកទាំងការចិព្ចឹាមសត្វដាំដំណាំជាច្រើនព្រមទាំងចិញ្ចឹមកង្កែបដែលទទួលបានទិន្ផផលយ៉ាងគាប់ប្រសើរទៀតផង។ការចាប់អារម្មណ៍ជាចម្បងពេលដែលឃើញការ៉ុងដែលលោកលុចសាន់យកមកកែច្នៃជាបាវមានដាក់ជ៏រធម្មជាតិសម្រាប់ដាក់ដំណាំ។នៅលើថ្នាលនីមួយៗ គេបានចាប់អារម្មណ៍នៅដំណាំដែលកំពុងរីកស្គុះស្គាយទាំងនោះ។លោកឱ្យដឹងថាការដាំដំណាំដូច្នេះខ្ញុំដាំនៅលើផ្ទៃដី គឺប្រើជីរធម្មជាតិច្រើនជាង។ដោយឡែកការដាំនៅលើការ៉ុងវិញប្រើជីរតិចតួចតែប៉ុណ្ណោះ។ហើយការរំខានរបស់ស្មៅក៏ពុំអាចជ្រៀតជ្រែកបានដែរមួយវិញទៀតចំពោះសត្វល្អិតក៏ពុំអាចយារយីបានដែរ។ ដោយឡែកចំពោះមើម ស្លឹកវិញក៏ល្អដែរ។ដោយឡែកក្នុងទិន្នផលដែលយើងទទួលបានក្នុង១ខែៗពី10000ម៉ឺនរៀល ទៅ15,000៛ ។គួររំលឹកថាផលដំណាំដែលយើងទទួលបានពី៥០ទៅ៦០គីឡូ ច្រើនទទួលបាន ពីខែ១ទៅខែ 4 បន្ថែមពីលើនេះ លោក លុចសាន់បញ្ជាក់ទៀតថាខ្ញុំនឹងដាំការ៉ុតបន្ថែមទៀតនៅក្នុងការ៉ុង។បន្ថែមពីលើដំណាំជាច្រើនដែលលោក លុចសាន់ដាំគឺមានស្ពៃ ខាត់ណាត់ម្ទេស ត្រកួន ត្រប់…
លោក តាន់ ជាយុទ្ធថា បកស្រាយផ្សារចុងសប្តាហ៍ដែលមានអាជីវករលក់តែ២ថ្ងៃ
ក្នុងខេត្តសៀមរាបផ្សារមួយមានឈ្មោះថាផ្សារ(ចុងសប្តាហ៍)បើកលក់២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។សភាពអ៊ូអរ២នេះ នៅផ្សារចុងសប្តាហ៍ ដែលប្រជាជននៅក្នុងទីក្រុងសៀមរាប ទាំងមូលនាំគ្នាមកទិញបន្លែ ផ្លែឈើ ត្រីសាច់នៅទីនេះមិនដែលអាក់ខានឡើយ។ដោយសារមានភាពជឿជាក់ពីដំណាំមានសុវត្ថភាពនិងមានការទុកចិត្តថាមិនមានជាតិគីមី។ភាពជឿជាក់របស់អ្នកស្រីលីមមួយរ៉ុងដែលអ្នកស្រីទុកចិត្តទៅលើដំណាំសុវត្ថិភាពនេះអ្នកស្រីតែងតែមកទិញរៀងរាល់សប្តាហ៍។អ្នកស្រីលើកឡើងថាខ្ញុំរស់នៅមណ្ឌល៣ទល់មុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ ខ្ញុំចង់ដឹងការពិតជាក់ស្ដែងថាអ្នកលក់ចេះតែនិយាយទេឬ ថាបន្លែមានសុវត្ថិភាព។ខ្ញុំទៅមើលផ្ទាល់ដល់សហគមន៍គេខ្ញុំថែមទាំងជួយលាយជីរជាមួយគេទៀតផង។ឃើញថាជីរធម្មជាតិពិតមែន។ហើយជីរទាំងនោះមានជីរកំប៉ុស្ត៍គោក ជីរកំប៉ុស្ត៍ទឹកមានស្លឹកឈើ ស្លឹកព្រៃ លាមកសត្វ គោ សត្វក្របី លាមកសត្វជាច្រើនទៀត។ព្រោះខ្ញុំខ្លាចគេចេះតែនិយាយ។ជាក់ស្ដែងគេបេះបន្លែយកមកលក់សុទ្ធសឹងបន្លែស្រស់ៗមែន។ហើយគ្មានជាតិគីមីទេ។ពេលដែលខ្ញុំដឹងការពិត។ខ្ញុំក៏អស់បារម្ភដែរ ខ្ញុំតែងមកទិញបន្លែស្រស់ល្អៗនៅផ្សារ(ចុងសប្តាហ៍) នេះ ហើយក៏លែងបារម្ភទៀតដែរ។ដោយឡែកអ្នកស្រី វណ្ណ ធារី វិញ…
