លោកសំបូរវណ្ណាប្រកបអាជីពដាំដើមវ័ល្លវ៉ាន់នីឡា

admin By admin May 26, 2026

ដើមវ័ល្លវ៉ាន់នីឡាគឺជាដើមឈើម្យ៉ាងស្រដៀងទៅហ្នឹងដើមវ័ល្លម្លូ ដែលយាយៗពិសា ប៉ុន្តែ វាមានលក្ខណៈខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។លោកសំបូរវណ្ណា បង្ហាញពីបច្ចេកទេសដាំដើមវ័ល្លវ៉ាន់នីឡាថាគេដាំដើមវល្ល្លិនេះមានស្បៃឬតង់គ្របពីលើ ឲ្យត្រជាក់ តែក្រោយមកលោកសំបូរវណ្ណាក៏បានយកវ៉ាន់នីឡា មក ដាំលើភ្នំវិញម្ដង ដោយអត់ប្រើអ្វីទាំងអស់។

គួររំលឹកឱ្យដឹងថាក្នុងឆ្នាំ 2024 លោកសំបូរ វណ្ណា បំបែក បាន20 ជំលង់ទៀត ការធ្វើក៏ទទួលបានផល។ទើបលោកដាំបន្ត។រហូតមកដល់ឆ្នាំ 2025 លោកក៏បំបែក បាន188 ជំលង់ទៀត។ បច្ចុប្បន្ននេះមានទាំងអស់ 311 ជំលង់តែជន្លង់ថ្មីនោះពុំទាន់ទទួលបានផលទេ។ទទួលបានតែពីជំលង់ចាស់ទេ។លោកបង្ហាញពីភាពងាយស្រួលនិងលំបាករបស់វ៉ាន់នីឡាថា បើវ៉ាន់នីឡាអត់មានអំណោយផលវិញ គឺអត់បញ្ហាទេសំខាន់ការប្រើ ជីរ ដូចជា ជីរ ធម្មជាតិ សំខាន់ការស្រោចទឹកអោយដិតដល់។

លោកនិយាយបន្ថែមពីការប្រមូលផលទៅលើវ៉ាន់នីឡាវិញគឺត្រង់ថារាងយូរ។បន្តិច ។លោកបញ្ជាក់បន្ថែមទៀតថាបើសិនឈានទៅដល់ឆ្នាំ 2030។អាចប្រមូលផលវ៉ាន់នីឡាបានច្រើន។និងអាចឈានទៅដល់ឆ្នាំ 2018 យើងអាចប្រមូលផលបានខ្លះៗហើយ គឺអាចពី 4 ទៅ 10 គីឡូ។នៅកន្លែងនេះមានតែពីរគ្រួសារទេដែលដាំវ៉ាន់នីឡាដោយសារតែមិនទាន់មានទីផ្សារនៅឡើយ។

លោកកែវសុភក្ត្រ័ ជាមន្ត្រីបច្ចេកទេសរបស់អង្គការអភីស៊ូតប្រចាំនៅលើឃុំខ្នងភ្នំមានប្រសាសន៍ថាតាម រយៈការស្រាវជ្រាវឲ្យដឹងថាពូជ វ៉ាន់នីឡានេះគេយកទៅធ្វើមេទឹកអប់ ឬ បង្កើនក្លិនម្ហូបអាហារនៅតាមសណ្ឋាគារ ពិសេសដាក់ក្នុងម្ហូបអាហារឱ្យមាន រសក្លិនឈ្ងុយឆ្ងាញ់ផងដែរ៕ រុង រឿង

Leave a Reply

Your email address will not be published. Required fields are marked *