ប្រវត្តិនៃឃុំខ្នងភ្នំគួរជាទីមោទនភាព
ខេត្តសៀមរាប៖ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប គួរជាទីមោទនភាពដោយសារគេសង្កេតឃើញមានភ្នំមួយធំចម្លែកជាងគេ គឺ ភ្នំគូលែនដែលមានទឹកស្រះបុរាណជាច្រើនកន្លែង មានប្រជាជនរស់នៅក្នុងឃុំខ្នងភ្នំនេះជាង៣០១០ពាន់គ្រួសារជាង បើសារុប មនុស្សនៅក្នុងឃុំនេះទាំងអស់មាន៥០៦០នាក់ជាងដែរ។
ឃុំខ្នងភ្នំទិសខាងកើតជាប់ នឹង ឃុំស្វាយលើ ស្រុកស្វាយលើ។ទិសខាងត្បូងជាប់ នឹង ឃុំអូពីន និង ឃុំបឹងមាលា។ទិសខាងលិចជាប់ នឹង ស្រុកត្បែង ឃុំរាបបន្ទាយស្រី ខាងជើងជាប់នឹងឃុំកន្ទួត។
លោកប្រធានភូមិ ឃុំខ្នងភ្នំ ឈឿមតាំងមានប្រសាសន៍ថាតំបន់មួយដែលមានស្ថាប័នបរិស្ថានអប្សរាជាអ្នកត្រួតពិនិត្យជាប្រចាំនៅតំបន់នេះ។និយាយរួមទៅកសិករដើម ឡើយ គាត់ធ្វើចម្ការវិលជុំបានន័យថាធ្វើស្រូវវិលជុំ។តែពេលនេះមានសេវាផ្លែចន្ទីរពួកគាត់ក៏ឈប់កាប់ឆ្ការព្រៃ ក៏បែរមកដាំដើមចន្ទីវិញម្ដង។
គួររំលឹកឱ្យដឹងថាកន្លងមកកាលពីខែមុនសម្ដេចហ៊ុនម៉ាណែតបានទៅទស្សនកិច្ចទៅមើលស្រះដំរីបានធ្វើផ្លូវដីក្រហមជួយវិទ្យាល័យ១ខ្នង២ជាន់ស្មើរនិង 12 បន្ទប់សាលាបឋមសិក្សាមានបណ្ដាល័យនិងផ្ទះស្នាក់នៅរបស់លោក អ្នកគ្រូទៀតផង។
ការបង្ហើបឲ្យដឹងរបស់លោកបន្តទៀតថាក្រោយមកក្រសួងកសិកម្មបានមកបង្កើតសហគមន៍។ជួយរកទីផ្សារឲ្យប្រជាជនក្នុងការធ្វើកសិកម្ម។ដូចជារដូវផ្លែចន្ទីរធ្លាក់ថ្លៃ ពេលនោះសហគមន៍មានកន្លែងស្តុកហាលទុក្ខ ដល់ពេលចន្ទីរ ឡើងថ្លៃទើបលក់។
លោកឈឿមតាំងបានលើកឡើងទៀតថាជាទម្លាប់អ្នកភ្នំនេះអត់មានមុខរបរអ្វីច្រើនទេគឺធ្វើតែកសិកម្មមួយមុខ ដោយពឹងផ្អែកទៅលើគ្រាប់ចន្ទីរនិងដាំបន្លែផ្លែឈើ។នៅក្នុងតំបន់នេះរាល់ថ្ងៃគឺបានវិស័យទេសចរណ៍ ទឹកធ្លាក់ស្រះដំរីនិងទៅមើលប្រសាទមួយចំនួននៅលើភ្នំមានជាច្រើនកន្លែងទៀត។
បន្ថែមពីលើនេះទាក់ទងនឹងការផលិតខ្ជាយខ្មៅវិញ កញ្ញាតាន់ឌីណារីឲ្យដឹងថាខ្ជាយខ្មៅនេះអ្នកភូមិបានប្រើហើយ គាត់បាននិយាយតគ្នាថាគឺមានប្រសិទ្ធភាពណាស់សម្រាប់ធ្វើថ្នាំកែរោគ។ដោយឡែកយើងមិនទាន់ទាក់ទងជាមួយក្រសួងសុខាភិបាលនៅឡើយទេ។គ្រាន់តែយើងសម្ងួតទុកធ្វើជាតែសំរាប់ឆុងទឹកញ៉ាំសិន វាក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ។
កញ្ញាតាន់ឌីណារីបញ្ជាក់ទៀតថាអត្ថប្រយោជន៍របស់ខ្ជាយខ្មៅគឺមានអត្ថប្រយោជន៍សំខាន់ណាស់។គឺត្រង់ថាអាចជួយបញ្ចុះជាតិស្ករ ជាតិខ្លាំញ់សម្រួលសរសៃរឈាម ជាពិសេជំរុញ អ័រ មូនភេទប្រុស និង បង្កើចំណង់ភ្លូវភេទបុរសទៀតផង។
កញ្ញាបន្តទៀតថាក្រោយពីលក់ចេញទៅយើងក៏ទទួលព័ត៌មានត្រឡប់មកវិញថា ញ៉ាំទៅស្រួលខ្លួនពិតដូចជាអ្វីដែលយើងបានរកឃើញនៅក្នុងឯកសារស្រាវជ្រាវពិតមែន។






