លោកលុចសាន់ កសិករគំរូអេកូឡូស៊ីអនុវត្តន៍ទៅលើដំណាំនិងចិញ្ចឹមកង្កែប
ការអនុវត្តន៍កសិអេកូឡូស៊ីទៅលើដំណាំលោកលុចសាន់ដែលជាកសិករគំរូម្នាក់បាន រើ បំរាស់ពីការធ្វើកសិកម្មខ្នាតតូច រហូតបានពង្រីកទាំងការចិព្ចឹាមសត្វដាំដំណាំជាច្រើនព្រមទាំងចិញ្ចឹមកង្កែបដែលទទួលបានទិន្ផផលយ៉ាងគាប់ប្រសើរទៀតផង។
ការចាប់អារម្មណ៍ជាចម្បងពេលដែលឃើញការ៉ុងដែលលោកលុចសាន់យកមកកែច្នៃជាបាវមានដាក់ជ៏រធម្មជាតិសម្រាប់ដាក់ដំណាំ។នៅលើថ្នាលនីមួយៗ គេបានចាប់អារម្មណ៍នៅដំណាំដែលកំពុងរីកស្គុះស្គាយទាំងនោះ។
លោកឱ្យដឹងថាការដាំដំណាំដូច្នេះខ្ញុំដាំនៅលើផ្ទៃដី គឺប្រើជីរធម្មជាតិច្រើនជាង។ដោយឡែកការដាំនៅលើការ៉ុងវិញប្រើជីរតិចតួចតែប៉ុណ្ណោះ។ហើយការរំខានរបស់ស្មៅក៏ពុំអាចជ្រៀតជ្រែកបានដែរមួយវិញទៀតចំពោះសត្វល្អិតក៏ពុំអាចយារយីបានដែរ។ ដោយឡែកចំពោះមើម ស្លឹកវិញក៏ល្អដែរ។ដោយឡែកក្នុងទិន្នផលដែលយើងទទួលបានក្នុង១ខែៗពី10000ម៉ឺនរៀល ទៅ15,000៛ ។គួររំលឹកថាផលដំណាំដែលយើងទទួលបានពី៥០ទៅ៦០គីឡូ ច្រើនទទួលបាន ពីខែ១ទៅខែ 4 បន្ថែមពីលើនេះ លោក លុចសាន់បញ្ជាក់ទៀតថាខ្ញុំនឹងដាំការ៉ុតបន្ថែមទៀតនៅក្នុងការ៉ុង។
បន្ថែមពីលើដំណាំជាច្រើនដែលលោក លុចសាន់ដាំគឺមានស្ពៃ ខាត់ណាត់ម្ទេស ត្រកួន ត្រប់ ត្រឡាច ល្ពៅ។ល។លោក លុចសាន់បញ្ជាក់ថាក្រោយពីដាំដំណាំនៅលើរាន លោកលុចសាន់មានចិញ្ចឹមត្រី បន្ថែមលើការចិព្ចឹាមកង្កែបដែលមានផលប្រយោជន៍អាចចាប់សត្វល្អិតស៊ីអាចជួយការរីកលូតលាស់ របស់ដំណាំបានយ៉ាងល្អប្រសើរ។
ទោះជាយ៉ាងណាលោកលុចសាន់បានរកចំណូលពីការចិព្ចឹាកង្កែបដោយលក់ឲ្យសមាជិកក្រុមដែលត្រូវការកូនកង្កែបទៅចិញ្ចឹមបន្ត ហើយក្នុង១ឆ្នាំៗលោក លុចសាន់រកចំណូលបានពីកង្កែបផងដែលលក់ឱ្យសមាជិកក្រុម ត្រូវការកូនកង្កែបទៅចិញ្ចឹមបន្ត។ហើយក្នុង១ឆ្នាំ ៗលក់បាន២លានរៀល ធ្វើឲ្យ របរចិញ្ចឹមសត្វនិងដំណាំអាចជួយសម្រាលជីវភាពក្រុមគ្រួសារលោកបានយ៉ាងធូរធារ។






