គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង

ទីក្រុងបេកាំង៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។ សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃពុធ ទី១៥ កក្កដា ២០២៦ The Royal Government of Cambodia delegation arrived safely…

សម្តេចធិបតីចូលរួមអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត

អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត នៃព្រឹត្តិការណ៍ ពានរង្វាន់ ASEAN Women’s Cup 2026 ក្នុងលទ្ធផល ក្នុងលទ្ធផល ៣ ទល់នឹង ១ កីឡដ្ឋាន Kuala Lampur Football ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៣…

សម្តេចធិបតី៖ ចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត

សម្តេចធិបតី៖ ចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំនេះ និងពិភាក្សារទៅលើរបៀបវារៈចំនួន៥រួមមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា…

អបអរសាទរ ក្រុម​ជម្រើស​ជាតិ​កីឡាម៉ូតូទឹក​កម្ពុជា ​ដែលបានឈ្នះមេដាយ ៧គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក

ប្រទេសប៊ុលហ្គោរី៖ អបអរសាទរ ក្រុម​ជម្រើស​ជាតិ​កីឡាម៉ូតូទឹក​កម្ពុជា ​ដែលបានឈ្នះមេដាយ ៧គ្រឿង (មេដាយមាស ៥គ្រឿង មេដាយប្រាក់ ២គ្រឿង) ក្នុង​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ ដោយ៖• កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយមាស…

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)

ភ្នំពេញ៖ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង…

កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉ែប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជន ព្រមទាំងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ…

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីរសៀល បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន…

សម្តេចធិបតី ចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន…