អុំទូកជាលក្ខណៈប្រពៃណីមួយនៅតែគោរពនិងប្រព្រឹត្តជាលក្ខណៈមហាជននៅតាមជនបទ

ភ្នំពេញ៖ អុំទូកឆ្នាំនេះ ទោះបីពុំបានប្រព្រឹត្តជាលក្ខណះថ្នាក់ជាតិក្តីតែប្រជាជនខ្មែរយើងនៅតែគោរពធ្វើពិធីនេះ នៅតាមមូលដ្ឋាន ភូមិ ឃុំ របស់ប្រជាជនយើងដដែល។ដែលធ្វើនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ នៅឃុំព្រែកដំបង ភូមិក្តីចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ក្នុងចំណោមទូកទាំង 14 មានទូកមហាពេជ្ររិទ្ធធីតាសែនជ័យ ទទួលបានជ័យលាភីលេខ 1 ស្ទួន…

សម្តេចធិបតីចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់​

សាធារណរដ្ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃចន្ទ ទី១២ តុលា ២០២៦​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់​ ដោយអនុស្សរណៈនេះមានគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ៕ Presiding over the Ceremony of MoU Exchange between…

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧…

រាជរដ្ឋាភិបាលប្រកាសផ្តល់រថយន្តក្រុង៦០០គ្រឿងជិះដោយមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកថា នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស…

សេចក្តីប្រកាសព័ត៌មាននកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team –…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.) ដើម្បីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរដោយក្តីមោទន នាឱកាសខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាគ្រឹះស្ថានមានប្រវត្តិដ៏យូរលង់…

វេនទី 8 នៃអតីតកអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាហ៊ុននាងនៅវត្តបទុមវតី

ភ្នំពេញ៖ ទោះបីលោកតាអ្នកឧកញ៉ាហ៊ុននាងបានចែកឋានទៅហើយក្តី តែកូនចៅនៅឯក្រោយ បន្តកេរិ៍មរតកនេះគឺកាន់បិណ្ឌទី 8 នៅវត្តបទុមវត្តី។ ដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី 4 ខែតុលាឆ្នាំ២០២៦នេះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិកាលទាំង៧សន្ដាន ដែលបានចែកឋានទៅហើយ។ ក្នុង​ឱកាសវេនទី8 នេះ ដោយឡែកមានឯកឧត្តមនិងលោកជំទាវ អ្នកឧកញ៉ាមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះដោយនាំយកចង្ហាន់ បង្អែម គ្រប់មុខប្រគេនដល់ព្រះសង្ឃដោយក្តីរីករាយ។ដោយការគោរពបូជាទៅដល់ព្រះពុទ្ធសាសនាផង ជាពិសេសការគោរពដឹងគុណទៅដល់ឪពុក ម្តាយដែលបានចែកឋានទៅកាន់បរលោក…

សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ។ ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតី…

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅវត្តបទុមវតីវេនទី៨ សូត្រមន្តនៅ រសៀលថ្ងៃទី 7 ដែលជាវេនកាន់បិណ្ឌ របស់អតីតអ្នកឧកញ៉ាមហាភក្តីហ៊ុននាង

ភ្នំពេញ៖ ការគោរពបូជាប្រតិបត្តិចំពោះអ្នកមានគុណនៅតែរក្សាជារៀងរហូត។នៅវេលាថ្ងៃសៅរ៍ទី 3 ខែតុលាឆ្នាំ 2026 វេលាម៉ោង 3 រសៀលគឺជាការសូត្រមន្តដើម្បីឈានទៅវេនទី 8 នៅថ្ងៃទី 4 ខែតុលា។ ពិធីបុណ្យដែលជាកេរ្ត៍ មរតកបន្សល់ទុកមកដល់សព្វថ្ងៃ របស់លោកឪពុកអ្នកឧកញ៉ាមហាភក្តីសប្បរិស ហ៊ុននាងនិងអ្នកម្ដាយឌីប៉ុកព្រមទាំងញាតិកាលទាំង៧សណ្ដានដែលលោកបានចែកឋានទៅហើយ។ក្នុងវិធីសូត្រមន្តកាន់បិណ្ឌនេះមានការដឹកនាំដោយឯកឧត្តមស៊ាងប៊ុនលាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ។និងលោកជំទាវ…

អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា

អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ទិវានេះ ជាទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំង ពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយ ឱ្យរីកចម្រើនរួមគ្នា។ ១ តុលា ១៩៩៨ ~ ១ តុលា…