សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុពីសំណាក់ពួកលន់ នល់(១៨មីនា១៩៧០.១៨មីនា២០២៦)ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ គាប់ជួនម្សិលមិញខ្ញុំបានទទួលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មីនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។ យោងតាមគណនីផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះដោយភ្ជាប់សំណេរថា សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយអាវដែល អាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ សម្ដេចតេជោនៅចាំបានថាក្នុងរយៈពេលនោះម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ…
Category: ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ -ប្រេងសាំង ៥ ៥០០ រៀល/លីត្រ-ប្រេងម៉ាស៊ូត ៦ ៦៥០ រៀល/លីត្រ។
សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឱ្យ ឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ …
សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២៦នេះ បានចេញសារទប់ស្កាត់ផលប៉ះពាល់ ដែលលើកឡើងដោយ អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានបញ្ជាក់ថា អ្វីដែល កន្និដ្ឋា លើកឡើង…
ទិវាសារព័ត៌មានស្ត្រី 8 មីនា
ការជួបជុំស្ត្រីអ្នកសារព័ត៌មានមកពីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តកណ្ដាល ក្រុងតាខ្មៅ និងបណ្ដាលខេត្តមួយចំនួនទៀត បានបង្ហាញនូវការជួបប្រទះនៃការប្រឈមនានាជុំវិញក្នុងពេលចេញយកព័ត៌មាន។កញ្ញាជាធូរីដា អ្នកសារព័ត៌មានស្ត្រីម្នាក់បានលើកឡើងក្នុងកិច្ចពិភាក្សាស្ដីពីសិទ្ធិស្ត្រីក្នុងវិស័យសារព័ត៌មានថាសូមសង្គមជួយបើកផ្លូវដល់អ្នកសារព័ត៌មានស្ត្រីផងកុំរើសអើងស្ត្រីក្នុងពេលចេញយកព័ត៌មានព្រោះស្រីក៏ជា សរសរ ស្តមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងរួមចំណែកក្នុងវិស័យសារព័ត៌មានជួយសង្គមដូចជាបុរសដែរ។អង្គសិក្ខាសាលានេះមានការគាំទ្រពីជំនួយផ្នែកច្បាប់នៃកម្ពុជា CFLI/FCIL និងមានការឧបត្ថមគាំទ្រពីកាណាដាដែលធ្វើឲ្យកម្មវិធីនេះប្រព្រឹតទៅដោយរលូននៅភោជនីយដ្ឋានទន្លេបាសាក់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ហើយការ(ខកខានថ្ងៃ៨មិនាចំថ្ងៃអាទិត្យ)។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។
ខេត្តកំពង់ឆ្នាំង ៖ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត…
«រត់ដើម្បីវីរជនជួរមុខ» មានចំនួនអ្នកចូលរួមដល់ជាង ៤០០០នាក់រួមគ្នានៅកោះពេជ្រ ដើម្បីគាំទ្រដល់វីរជនជួរមុខ និងជនស៊ីវិលដែលបាត់បង់ទីជម្រក
ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី…
មិនធម្មតា! ប្រវត្តិលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន អ្នកជំនាញកិច្ចការអន្តរជាតិដ៏ឆ្នើមរបស់កម្ពុជា
ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងវិស័យអប់រំ យោធា និងការទូតនៅកម្ពុជា។ លោកត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា ជាពិសេសក្នុងសម័យកាលខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ១. ប្រវត្តិការសិក្សា និងការបណ្តុះបណ្តាល លោកបណ្ឌិត បូរ៉ាដែន មានមូលដ្ឋានចំណេះដឹងយ៉ាងរឹងមាំពីគ្រឹះស្ថានសិក្សាល្បីៗលើពិភពលោក៖ • កម្រិតបណ្ឌិត (PhD): លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ…
