សម្តេចតេជោ បង្ហោះសារវិដេអូស្ពានព្រែកតាមាក់

admin By admin July 27, 2026

ស្ពានព្រែកតាមាក់ ជាស្ពានឆ្លងទន្លេមេគង្គរវាងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល និងតភ្ជាប់ទៅកាន់ខេត្តព្រៃវែង តាមផ្លូវជាតិលេខ៨ រួចហើយឆ្ពោះទៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យដល់ប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៨៨។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១ ០៦៦ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។

ស្ពានព្រែកតាមាក់ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ច និងសង្គមដល់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យមានការផ្លាស់ប្តូរចរន្តទំនិញ ព្រមទាំងភ្ញៀវទេសចរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *