សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជសុខភាពព្រះករុណាព្រះមហាក្សត្របានប្រសើរឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការ ដោយសម្តេចបានបញ្ជាក់អំពីព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ បានធូរស្បើយឡើងវិញហើយ។ យោងតាមសារដែលបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះបានបញ្ជាក់ថា នៅម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំ បានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ រយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈខ្ញុំព្រះករុណា ខ្ញុំព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕

ទៅលេង(បុណ្យភូមិ)ជាការគោរពដឹងគុណនិងជាប្រពៃណីទំនៀមទម្លាប់មួយតាំងពីបុរាណកាលបន្តដល់ក្មេងជំនាន់ក្រោយ

ហាក់ដូចជាប្រពៃណាស់សម្រាប់ប្អូនប្រុសណុលឧត្តមវណ្ណៈរស់នៅភូមិដើមជ្រៃ ឃុំរកាកោងទី 2 ប្អូនប្រុសតែងតែប្រណត្តិ ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ប្អូនប្រុសគិតថាជាប្រពៃណីមួយមិនអាចខ្វះបាន ប្អូនតែងនាំយកបច្ច័យមានទឹកបរិសុទ្ធ និង មី យកមករាប់បាត្រដល់ព្រះសង្ឃជារៀងរាល់ឆ្នាំ។ប្អូនប្រុសបញ្ជាក់ថានេះជាទំនៀមទម្លាប់របស់ខ្មែរយើងបន្សល់ទុកតាំងពីចាស់ៗជំនាន់មុនរហូតមកដល់ក្មេងៗជំនាន់ក្រោយអនុវត្តន៍តាម។ដូច្នេះក្នុងនាមប្អូនជាយុវជនជំនាន់ក្រោយត្រូវតែអនុវត្តត្រង់ត្រាប់មិនឲ្យបាត់បង់ ឡើយ។ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាជនឯទៀតដែរ។ឲ្យតែឈានដល់រដូវបុណ្យភូមិបន្ទាប់ពីចូលឆ្នាំខ្មែររួចថ្ងៃ 16 បង្ហើយចូលឆ្នាំឈានមកដល់ថ្ងៃ 17 ប្រជាជនយើងតែងធ្វើ ពិធីបុណ្យភូមិហើយនាំគ្នាយកបច្ច័យមានសម្ភារៈផ្សេងៗ ជាច្រើនទៀតមករាប់បាត្រព្រះសង្ឃនិង អុចធូក បែរបន់ដល់អ្នកតាម្ចាស់ស្រុក សូមឲ្យពរជ័យ ដល់…

ឯកឧត្តម ហ៊ុន ម៉ានី ចុះសំណេះសំណាល និងរៀបចំអាហារសាមគ្គីជាមួយបងប្អូនភៀសសឹកនៅ ១២ ទីតាំង ក្នុងឱកាសចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំប្រតិភូ មន្ត្រីរាជការ និងវិស័យឯកជន ចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសប្បុរស។ សកម្មភាពមនុស្សធម៌ និងការជួបជុំដ៏ធំនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាទីតាំងជំរុំសរុបចំនួន ១២…

សម្តេចធិបតីជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស្រាវជ្រាវឱ្យបានហ្មត់ចត់លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់៦នាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទទី៣១ ខែមិនា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកដោយជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់៦នាក់​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៦។ នៅក្នុងសាររបស់សម្តេចធិបតីបានសរសេរថា៖« ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់…

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថានៅថ្ងៃនេះ នាវាដឹកប្រេងឥន្ធនៈ និងឧស្ម័ន LPG បាន​មក​ដល់​កម្ពុជា​ហើយ

យោងតាមគេហទំព័ររបស់ក្រសួងព័តមានបានបញ្ជាក់នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គមការងារ​ផ្លូវ​ការ ​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ០២៦នេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ​ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់។ នាវា LPG…

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ជុំវិញការវិវត្តថ្មីៗ បញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថាការដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌ JBC, GBC និង RBC

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីថ្លែងការណ៍ជុំវិញការវិវត្តថ្មីៗ បញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចថា ការដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC)…

រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាង សង់ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា…

ខេត្តក្រចេះ ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០

ភ្នំពេញ៖ ខេត្តក្រចេះបានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូនរួចរាល់ហើយ! ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ឆ្នាំនេះ នឹងនាំមកនូវបទពិសោធន៍ថ្មីៗ និងការកម្សាន្តយ៉ាងសម្បូរបែប ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពុំគួររំលង។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ…

សម្តេចធិបតីផ្ញើសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងទៅកាន់ជនរួមជាតិ

សារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ​ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។

ពលរដ្ឋជនភៀសសឹកជាង ៨០០គ្រួសារ ចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹក ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ពិធីនេះក៏មានការអញ្ជេីញចូលរួមជាអធិបតីភាព លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក អ៊ុ រាត្រី អភិបាល…