លោកថៃសូដា បកស្រាយផ្សារចុងសប្តាហ៍ដែលមានអាជីវករលក់តែ២ថ្ងៃ
ក្នុងខេត្តសៀមរាបផ្សារមួយមានឈ្មោះថាផ្សារ(ចុងសប្តាហ៍)បើកលក់២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។សភាពអ៊ូអរ២នេះ នៅផ្សារចុងសប្តាហ៍ ដែលប្រជាជននៅក្នុងទីក្រុងសៀមរាប ទាំងមូលនាំគ្នាមកទិញបន្លែ ផ្លែឈើ ត្រីសាច់នៅទីនេះមិនដែលអាក់ខានឡើយ។ដោយសារមានភាពជឿជាក់ពីដំណាំមានសុវត្ថភាពនិងមានការទុកចិត្តថាមិនមានជាតិគីមី។
ភាពជឿជាក់របស់អ្នកស្រីលីមមួយរ៉ុងដែលអ្នកស្រីទុកចិត្តទៅលើដំណាំសុវត្ថិភាពនេះអ្នកស្រីតែងតែមកទិញរៀងរាល់សប្តាហ៍។អ្នកស្រីលើកឡើងថាខ្ញុំរស់នៅមណ្ឌល៣ទល់មុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ ខ្ញុំចង់ដឹងការពិតជាក់ស្ដែងថាអ្នកលក់ចេះតែនិយាយទេឬ ថាបន្លែមានសុវត្ថិភាព។ខ្ញុំទៅមើលផ្ទាល់ដល់សហគមន៍គេខ្ញុំថែមទាំងជួយលាយជីរជាមួយគេទៀតផង។ឃើញថាជីរធម្មជាតិពិតមែន។ហើយជីរទាំងនោះមានជីរកំប៉ុស្ត៍គោក ជីរកំប៉ុស្ត៍ទឹកមានស្លឹកឈើ ស្លឹកព្រៃ លាមកសត្វ គោ សត្វក្របី លាមកសត្វជាច្រើនទៀត។ព្រោះខ្ញុំខ្លាចគេចេះតែនិយាយ។ជាក់ស្ដែងគេបេះបន្លែយកមកលក់សុទ្ធសឹងបន្លែស្រស់ៗមែន។ហើយគ្មានជាតិគីមីទេ។ពេលដែលខ្ញុំដឹងការពិត។ខ្ញុំក៏អស់បារម្ភដែរ ខ្ញុំតែងមកទិញបន្លែស្រស់ល្អៗនៅផ្សារ(ចុងសប្តាហ៍) នេះ ហើយក៏លែងបារម្ភទៀតដែរ។
ដោយឡែកអ្នកស្រីឆាន់សៅកែវវិញ ដែលកំពុងឈរពពាយនាយហៅអ្នកទិញបន្លែដោយទឹកមុខរីករាយស្រស់ថ្លា បងស្រីហាក់មានទំនុកចិត្តជាខ្លាំង ដោយសារដំណាំដែលអ្នកស្រីទិញពីសហគមន៍គឺដំណាំគ្មានជាតិគីមី ដែលអ្នកស្រីកំពុងឈរលក់នៅផ្សារ(ចុងសប្តាហ៍)។អ្នកស្រីបញ្ជាក់ថាខ្ញុំមានភាពជឿជាក់ទៅលើដំណាំរបស់សហគមន៍ដែលមិនប្រើជីរគីមីប្រើតែជីរធម្មជាតិដាក់បន្លែតែប៉ុណ្ណោះ។អ្នកស្រីសញឹមៗនិយាយទៀតថា ខ្ញុំលក់ក្នុងរយៈពេល២ថ្ងៃនេះមិនទៀងទាត់ទេ។ជួនកាល 2 ថ្ងៃហ្នឹងបាន 10 ម៉ឺនទៅ 20 ម៉ឺនរៀលដែរ ទាំងដើមទាំងចុងចំណេញបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ ឲ្យតែអ្នកទិញមានភាពជឿជាក់លើបន្លែខ្ញុំមានសុវត្ថិភាព ឲ្យតែគេចូលចិត្តមកទិញបន្លែនៅផ្សារ(ចុងសប្តាហ៍)នេះ។ដោយសារថាអ្នកលក់គ្មានលក់បន្លែមានជាតិគីមីនាំឲ្យខូចសុខភាពដល់អ្នកទិញឡើយ។
លោកថៃសូដាអនុប្រធានសហគមន៍បន្លែមានសុវត្ថិភាពផ្សារចុងសប្តាហ៍មានប្រសាសន៍ថាផ្សារចុងសប្តាហ៍នេះការលក់ដូររបស់ប្រជាជននៅផ្សារនេះស្តង់លក់មាន 44តូបមានសិប្បកម្មខ្នាតតូចដូចជា កាបូប ខ្សែក្រវ៉ាត់ សម្ភារៈផ្សេងៗជាច្រើនទៀត។បន្ថែមលើបន្លែសុវត្ថិភាព 21ស្តង់ រួមទាំងសិប្បកម្មកែច្នៃ 44 ស្តង់ សុទ្ធសឹង ជា របស់ខ្មែរអ្នកផលិត រួមទាំងបន្លែ ផ្លែឈើ ត្រីសាច់ជាអាហារកែច្នៃប្រកបដោយសុវត្ថិភាព៕ រុង រឿង





