ចូលរួមយ៉ាងសកម្មជាមួយយុវជនក្នុងការរួមចំណែកលើស័យកសិកម្ម AFD
កំពង់ធំ: ជាយុវជនជនជាតិដើមភាគតិចទោះជាស្ត្រីក៏ដោយក៏អាចចូលរួមក្នុងសកម្មភាពអភិវឌ្ឌន៍ជាមួយអង្គការ AFD បានចុះមកផ្សព្វផ្សាយនិងជំរុញក្នុងវិស័យកសិកម្មធ្វើ ឲ្យយុវជនក្នងភូមិមានការរីកចម្រើនទាំងចំណេះដឹង ទាំងជំនាញ ហើយបានមកអនុវត្តផ្ទាល់ក្នុងវិស័យកសិកម្មក្នុងភូមិទៀតផង។
មិនថាយុវជនមិនថាយុតីដែលបោះការសិក្សាឬចំណាកស្រុកអង្គការតែងមកបណ្តុះបណ្តាលលើផ្នែកកសិកម្ម។តាមការរៀបរាប់របស់កញ្ញានីអឿសមាជិកយុវជនAFDឲ្យដឹងថានៅក្នុងភូមិនេះក៏ដូចភូមិឯទៀតក្នុងខេត្តកំពង់ធំ។សុទ្ធសឹងមករៀននិងអនុវត្តន៍ក្រេបយកចំណេះដឹងលើវិស័យកសិកម្មនិងរៀនអនុវត្តន៍ផ្ទាល់។ដូចជារូបខ្ញុំនេះ ក្នុងនាមជាយុវជនម្នាក់ក៏បានទទួលនៅ វគ្គបណ្ដុះបណ្ដាលលើវិស័យកសិកម្មហើយបានចូលរួមនៅទីនេះសុទ្ធសឹងបានអនុវត្តក្នុងវិស័យកសិកម្មផ្ទាល់នឹងមករៀនសូត្រដែលអង្គការឧបត្ថម្ភ៥០ភាគរយ។ដោយឡែកការចូលរួមជាមួយអង្គការ AFDបាន គឺអាស្រ័យលើអ្នកដែលបានបោះបង់ការសិក្សា ចំណាកស្រុកនិងបានវិលមកស្រុកកំណើតវិញ។ កញ្ញានីអឿបានបន្តថានៅអង្គការនេះយុវជនមានចំនួន 21 នាក់គាត់ទទួលបាននូវចំណេះដឹងលើផ្នែកដាំដុះ ចិញ្ចឹមសត្វ និងបច្ចកទេសមួយចំនួនទៀត ដែលទាក់ទងទៅនឹង កសិអេកូឡូស៊ី។
កញ្ញារ៉េនសុីណាត លើកឡើងដែរថានៅអង្ការAFD យើងខ្ញុំមានការអនុវត្តន៍បច្ចេកទេស ដាំបន្លែ ភាពជាអ្នកដឹកនាំបច្ចេកទេស ចិញ្ចឹមមាន់ ការ ប្រែប្រួលអាកាសធាតុនិងមាន បើកវគ្គបណ្ដុះបណ្ដាល ទស្សទាន កសិអេកូឡូសុី ការសិក្សា ស្រាវជ្រាវ ដោយមានការចូលរួមពីអ្នកជំនាញសម្របសម្រួលផងដែរ។
ខ្ញុំវិញជាកសិករ អ្នកពិសោធន៍ទៅលើដំណាំស្វាយចន្ទីរ នេះ ជាការឲ្យដឹងពីលោកសនជាង។លោកបញ្ជាក់ថាខ្ញុំបានចូលរួមកសិអេកូឡូស៊ីចំនួន៣ដងរួចមកហើយ បានពិសោធន៍លើដីកន្លះហត្ថ ដើម្បីដាំស្វាយចន្ទីរដោយសារខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល
ហើយខ្ញុំមកពិសោធន៍ដាក់ជីរ ធម្មជាតិដែលលាយដោយខ្លួនឯង មានស្លឹកឈើលាមក គោ ក្របី មាន់ ទា លាមកសត្វមួយយចំនួនទៀត។ឃើញថាពេលនោះ ដំណាំចន្ទីរមានការ លូតលាស់ល្អ បានមកពីការប្រើប្រព័ន្ធកសិអេកូឡូស៊ី ។ឃើញថាទិន្នផលដំណាំចេញផ្លែផ្កាទទួលផលយ៉ាងល្អប្រសើរ។ក្នុង១ឆ្នាំមួយៗ យើងអាចទទួលផលបានពី១លានរៀលឡើងទៅ ហើយក៏មិនបានធ្វើចំណាកស្រុកទៅប្រទេសជិតខាងដែរ។
ប្អូនប្រុសជុំជន បានទទួលការបណ្តុះបណ្តាលនៅអង្គការAFD មិនខុសពីប្អូនប្រុស សនជាងដែរ បានមករៀនយកចំណេះដឹងនៅអង្គការAFDទទួលមកវិញនៅចំណេះដឹងផ្នែកដាំបន្លែ ចិញ្ចឹម ត្រី កណ្ដូប និង ចង្រិត ហើយបានអនុវត្តផ្ទាល់ក្នុងសហគមន៍ដោយទទួលបាននូវចំណេះដឹងយកមកអនុវត្តផ្ទាល់ បង្កើតមុខរបរឲ្យខ្លួនឯង។មិនពិបាកទៅធ្វើការនៅប្រទេសជិតខាងឡើយ។
គួររំលឹកថាប្អូនប្រុសជុំជននិងប្អូនប្រុសសនជាង ពេលនេះពួកគេទាំងពីរបានបង្កើតមុខរបរផ្នែកវិស័យកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ ប្រសើរជាងធ្វើការឆ្ងាយ។ហើយប្អូនទាំងពីរបានបង្កើតមុខរបរដោយខ្លួនឯងដែលស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទខេត្តកំពង់ធំ។







