លោកប្លោកប៉ៃជំទុកទី 1 ឃុំគៀនសង្កែបរិយាយពីភាពជឿជាក់លើការដាំដំណាំសុវត្ថិភាពមិនរងផលប៉ះពាល់ដល់សុខភាពប្រជាជន

admin By admin May 4, 2026

ភាពជឿជាក់មានទំនុកចិត្តលើការដាំដំណាំសុវត្ថិភាព របស់ប្រជាជនទូទាំងឃុំសង្កែ តែងតែទទួលបាននូវការលើកទឹកចិត្តជឿជាក់ពីប្រជាជននូវដំណាំសុវត្ថិភាព ពុំដែលរងនូវផលប៉ះពាល់សុខភាពដល់ប្រជាជនក្នុង ភូមិ ឬ ស្រុកឃុំ ក្នុង ខេត្តសៀមរាបនោះទេ។
យ៉ាងណាក៏មានការឲ្យដឹងពីលោកប្លោកប៉ៃ ជំទុកទី១ឃុំគៀនសង្កែឲ្យដឹងថា ប្រជាជននៅឃុំគៀនសង្កែនេះបានចងក្រងជាសហគមតាំងពីឆ្នាំ 2019 ដែលមានចំនួនជាង 300 គ្រួសារ។បើគិតមកដល់សព្វថ្ងៃបានបែងចែកជាពីសហគមួយគឺធ្វើស្រែហើយសហគមមួយទៀតគឺធ្វើបន្លែសុវត្ថិភាព។
លោកបន្តទៀតថាប្រជាជននៅទីនេះមានដីមួយហត្ថសម្រាប់ធ្វើដំណាំអេកូឡូស៊ីដែលជាដំណាំសុវត្ថិភាពមួយពុំមានផលប៉ះពាល់ដល់សុខភាពទេ។ការដាំដំណាំសុវត្ថភាពនេះមានតម្លៃថ្លៃជាងដំណាំអត់មានសុវត្ថិភាព។ដោយសារអ្នកអត់ចូលសហគមជាដំណាំមួយថោកតម្លៃ 500 រៀល បើធៀបទៅលើអ្នកដែលចូលសហគមវិញដំណាំមាន១បាច់តម្លៃ 1000 រៀលគឺខុសគ្នាជាង 50%៊។ដោយឡែកដំណាំសុវត្ថិភាពគឺមានស្តង់ដារផ្លាកសញ្ញាត្រឹមត្រូវ។ដែលគេធ្វើបែបនេះគឺសំដៅទៅលើការមិនចង់ឲ្យខូចឈ្មោះតែប៉ុណ្ណោះ។
ពេលនេះក្រោយពីបានចងក្រងជាសហគមមកឃើញថាប្រជាជននៅឃុំគៀនសង្កែនេះមានភាពប្រែប្រួលជីវភាពយ៉ាងឆាប់រហ័សដូចជា ផ្ទះស្បូវ ផ្ទះស្លឹកត្នោតបានប្រែក្លាយទៅជាផ្ទះថ្ម សសរឥដ្ឋ ផ្ទះ២ជាន់ក៏មាន ស័ង្កសីភ្លឺចិព្ចាចចិព្ចែាង។លោកប្លោកប៉ៃ បញ្ជាក់ទៀតថាប្រជាជននៅទីនេះតែងតែរកចំណូលពីការ ដាំស្ពៃ សាឡាត់ ខាត់ណា ត្រសក់ត្រកួនពណ៌បៃតង ក្រហម ស ។ ចំណូល១ខែៗចូលផលមិនតិចជាងពី២០០ដុល្លា 300$ ទៅ 400 ដុល្លារ ក៏មាន ឃើញថាពេលនេះ ពួកគាត់នៅក្នុងភូមិ ឃុំនេះ មានជីវភាពប្រែប្រួលយ៉ាងឆាប់រហ័ស។

Leave a Reply

Your email address will not be published. Required fields are marked *