សម្តេចតេជោ ចូលរួមអបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យក្នុងការវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១

admin By admin July 20, 2026

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បន្ទាប់ពីវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញ និងនៅយប់ថ្ងៃនេះឈ្នះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦។

ជ័យជម្នះនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការលះបង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលបាននាំយកកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *