មនុស្សជិត ៤ពាន់ នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាទទួលពិនិត្យ និងព្យាបាល
ភ្នំពេញ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីអត្រាខ្ពស់នៃកុមារ និងស្រ្តីមានផ្ទៃពោះ មកពិនិត្យ និងព្យាបាលចំនួន ៣ ៧៧៩ នាក់ ត្រឹមតែមួយថ្ងៃ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញ។ ក្នុងចំណោមអ្នកជំងឺដែលមកពិនិត្យ ព្យាបាលទាំងនេះ មានកុមារដែលមានជំងឺធ្ងន់ធ្ងរត្រូវសម្រាកផ្ទាល់នៅមន្ទីរពេទ្យចំនួន ៨៣១ នាក់។
បន្ថែមលើកុមារដែលមកព្យាបាលថ្មីកាលពីម្សិលមិញនេះ ក៏មានកុមារដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យស្រាប់មានចំនួន ៣ ០៣៦ នាក់ ផងដែរ ក្នុងនោះមានជំងឺគ្រុនឈាមរហូតដល់ ៦៤៧ នាក់។
ការបរិច្ចាគរបស់អ្នកពិតជាសំខាន់ណាស់ សម្រាប់ចូលរួមសង្គ្រោះជីវិតកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕



