ពិធីប្រកាសជាផ្លូវការនៃការអនុវត្តគម្រោងនិងសេវាសម្រាប់ទាំងអស់គ្នាដើម្បីពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ

admin By admin September 15, 2026

ភ្នំពេញ៖ ពិធីប្រកាសជាផ្លូវការនេះបានរួមសហការជាមួយអង្គការដៃគូចំនួន 6 ក្នុងគោលដៅចម្បងនៃកំណែទម្រង់វិមជ្ឈការភាគីធ្វើឲ្យ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច របស់ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានលក្ខណៈទំនើប។
ឯកឧត្តមជ័យសម្បត្តិផល្លា ប្រធានអង្គភាព វិភាគនិងអភិវឌ្ឌន៍គោលនយោបាយនៃលេខាធិកាដ្ឋាន គ ជ អ ប មានប្រសាសន៍ក្នុងអង្គពិធីប្រកាសជាផ្លូវការនៃការអនុវត្តន៍គម្រោងនេះថាការបំពេញគណនេយ្យភាពស្របជាមួយនូវការបំពេញគណនេយ្យភាពចំពោះរាជ រដ្ឋាភិបាល គឺ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដែលជាតំណាងនូវសម្លេងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវបំពេញនូវគណនេយ្យភាពចំពោះប្រជាពលរដ្ឋ តាមរយះការផ្តល់សេវានិងការផ្តល់សេវាមូលដ្ឋាន និងការអភិវឌ្ឍន៍មូលដ្ឋានបានឆ្លើយតបទៅនិងសេចក្តីត្រូវការសេចក្តីព្រួយបារម្ភតំរូវការសំំណើរនិងសំណូមពរ អទ្ធិភាពនានារបស់ប្រជាជនប្រកបដោយប្រសិទ្ធភាពតណ្លាភាពគណនេយ្យភាព បរិយាបន្នហើយនិងសមធម៌សង្គម។
ឯកឧត្តមបញ្ជាក់ទៀតថានៅក្នុងដំណើរការអនុវត្តកំណែទម្រង់មជ្ឈការនិងអវិមជ្ឈការ ឬ កំណែទម្រង់នៃការអនុវត្តតាមបែបប្រជាធិបតេយ្យពីថ្នាក់ក្រោមជាតិប្រព័ន្ធរដ្ឋបាលសិទ្ធិអំណាចនិងមុខងារត្រូវបានកែទម្រង់រៀបចំឡើងវិញ។
ដោយឡែកអ្នកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា។បានឲ្យដឹងនៅក្នុងអង្គពិធីនេះថា ការពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ ដែលរៀបចំផែនការនិងផ្ដល់សេវាសម្រាប់ទាំងអស់គ្នានិងកំពុងអនុវត្តគម្រោងដោយអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា ជាមួយអង្គការដៃគូចំនួន 6 ទៀត។
អ្នកស្រីនាយិការបញ្ជាក់បន្តថា។យើងជឿជាក់ថាការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងអាចកើតមានបានដោយមានការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យគាត់ចូលរួមបានទាល់តែមានវត្តមានគ្រប់គ្រាន់ហើយអាចបញ្ចេញសំឡេងរបស់ខ្លួននៅក្នុងការរៀបចំផែនការអទិភាពក្នុងការតាមដានសេវាសាធារណៈនានា។
ការបើកប្រកាសជាផ្លូវការនៅការអនុវត្តគម្រោងនេះប្រកបដោយភាពជឿជាក់និងតម្លាភាពយ៉ាងល្អប្រសើរ។
រុង រឿង

Leave a Reply

Your email address will not be published. Required fields are marked *