ការអនុវត្តដាំបន្លែកសិអេកូឡូស៊ី របស់អ្នកស្រីឆាន់សៅកែ
អ្នកស្រីឆាន់សៅកែជាកសិករម្នាក់ ដាំបន្លែជីវៈចម្រុះអនុវត្តន៍ទៅលើដំណាំកសិអេកូឡូស៊ីដាំបន្លែវិលជុំ អ្នកស្រីលើកឡើងថាខ្ញុំដាំបន្លែតិចតួច អត់បានច្រើនទេគួបផ្សំនិងការចិញ្ចឹមមាន់ ទា ខ្លះៗ
អ្នកស្រីឆាន់សៅកែមានទំហំដីប្រហែល 10 ម៉ែត្របានអនុវត្តន៍លើដីចំនួន20A
សំរាប់ធ្វើកសិកម្ម២នាក់ប្ដីប្រពន្ធថែមទាំងដាំបន្លែមាន ត្រកួន ផ្ទីរ ត្រប់ននោង ស្ពៃ ជាដើម។ការធ្វើបន្លែកសិអេកូឡូសុីដែលមិនប្រើជីរគីមី យើងប្រើតែជីរធម្មជាតិប៉ុណ្ណាះ។
ការចាប់ផ្ដើមដាំបន្លែជីវៈចម្រុះនេះគឺរយៈពេល 2 ឆ្នាំហើយសម្រាប់អ្នកស្រីឆាន់ សៅកែ អាចបេះបន្លែបានយកទៅលក់ក្នុង១ថ្ងៃបាន៣០០០០រៀលទៅ ៤០០០០រៀល។ក្នុង១ខែ បាន១លានរៀល អាចដោះស្រាយជីវភាពគ្រួសារបានយ៉ាងធូរ។អ្នកស្រីបញ្ជាក់ទៀតថា សព្វថ្ងៃអ្នកស្រីដាំបន្លែទាំងនេះពីរនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ។ព្រោះកូនៗទៅរៀននៅភ្នំពេញអស់ហើយ។
ការដាំដំណាំកសិអេកូឡូសុី អ្នកស្រីឆាន់សៅកែ តែងតែជួបភាពបរាជ័យខ្លះៗដែរ។អ្នកស្រីថាជួនកាល បន្លែយើងល្អ។ជួនកាលក៏អត់ល្អដែរ ដោយសារពូជខ្ខ្លះមិនព្រមដុះ នេះជាផលវិបាករបស់យើង។ក្រោយពី មានការចុះមកអប់រំផ្សព្វផ្សាយរបស់អង្កការAFDក្នុងការណែនាំពីការ លាយជីធម្មជាតិមានដូចជាបន្លែបានពីការលក់សេសសល់យើងយកមកលាយជាមួយនឹងលាមកគោ មាន់ ទា ឬក៏លាយជាមួយនិងរុក្ខជាតិមួយចំនួនទៀត។ពេលនោះឃើញថាដំណាំរបស់យើងក៏មានការរីកដុះលូតលាស់ល្អ ស្រស់ បំព្រង ហើយទទួលបានផ្លែផ្កាល្អឥតខ្ចោះទៀតផង។អ្នកស្រីឆាន់សៅកែ រស់នៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំ។




