លោក ទឹម សុភាន ការពារសុខភាពកុមារ ប្រសើរជាងព្យាបាល
លោកនាយកសាលានៅបឋមសិក្សាព្រៃជ្រៅ ឃុំគៀនសង្កែ ខេត្តសៀមរាប និងជាគណៈកម្មាធិការសម្រាប់អ្នកជ្រើសរើសផ្គត់ផ្គង់ បន្លែ ត្រី សាច់។
លោកនាយកលើកឡើងថាកុមារជាទំពាំងស្នងឬស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិទៅថ្ងៃក្រោយ។ដូច្នេះការបរិភោគ របស់កុមារយើងត្រូវតែប្រុងប្រយ័ត្ន។
ទាក់ទងនឹងការប្រមូលផលបន្លែរបស់ប្រជាជនយើងនៅឃុំគៀនសង្កែ នេះក្រោយពេលដាំដំណាំបានផល ប្រជាជនយើង តែងតែចែកចាយទៅកាន់សាលារៀនដែលគាត់បានដេញថ្លៃរួចហើយ ឬ បន្លែខ្លះយកទៅលក់នៅក្នុងក្រុងសៀមរាប។និងបណ្តាខេត្តផ្សេងៗទៀត។ដូច្នេះគាត់បានវេចខ្វប់ត្រឹមត្រូវល្អណាស់ទាំងផ្លាកយីហោ ទើបគេដឹងថាជារបស់សហគមន៍ពិតប្រាកដមែន។
ដោយឡែកនៅក្នុងសហគមន៍ដែលមានដាំបន្លែដូចជា ស្ពៃ ខាត់ណា ត្រកួន ម្ទេស សាលាដ និងដំណាំផ្សេងៗទៀតការប្រើជីវិញឃើញថាសហគមន៍នេះគេប្រើតែជីរកំប៉ុស្ត៍គោគនិងកំប៉ុស្ត៍ទឹក ដែលធ្វើដោយដៃខ្លួនឯងនិងលាយជាមួយជីរធម្មជាតិមួយចំនួនទៀត។
គួររំលឹកឡើងវិញថាការយកចិត្តទុកដាក់ជាចម្បងនោះគឺការប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងការបរិភោគបន្លែ។និងត្រូវចូលរួមឲ្យបានផុលផុសនូវសកម្មភាពនៃការផលិតបន្លែរបស់សហគមន៍ ឥឡូវនេះក្រោយពីបងប្អូនយើងបានបង្កើតជាសហគមន៍មកឃើញថាជីភាពរបស់ពួកគាត់ប្រសើរគួរឲ្យកត់សំគាល់។ ឯកាធ្វើចំណាកស្រុកវិញក៏គ្មានដែរ។ឃើញថាពេលនេះជីវភាពរបស់អ្នកភូមិធូរធារច្រីន ដោយសារការដាំបន្លែ។ដែលយើងមើលទៅឃើញតែពណ៌ខៀវ ស្រងាត់សុទ្ធសឹងជាបន្លែធម្មជាតិទាំងអស់។ រ៉ុង រឿង





