អ្នកស្រីគួនអូនបង្ហើបឲ្យដឹងពីការចិព្ចឹាមមាន់ប្រកបដោយសុវត្ថិភាព
អ្នកស្រីគួនអូនជាប្រធានសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាព នៅ ឃុំគៀនសង្កែខេត្តសៀមរាប បានបង្ហាញឲ្យដឹងពីសុវត្ថិភាពនៃការបរចិព្ចឹាមសត្វនិងគម្រោងនូវការចិញ្ចឹមមាន់មានលក្ខណៈទ្រង់ទ្រាយតូច។
អ្នកស្រីបន្តឲ្យដឹងទៀតថាកន្លងមកគម្រោងរបស់អង្គការហ្គ្រេតបានបង្រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់កាលពីនៅក្នុងក្រុមផលិតតែពេលនេះអ្នកស្រីគួនអូនបានចងក្រងជាក្រុមផលិតក៏ចាប់ផ្ដើមចិញ្ចឹមមាន់តែម្តង។
ដោយឡែកការជួបផលលំបាកខ្លះៗរបស់អ្នកស្រីគួនអូននោះគឺក្នុងការរកទីផ្សារ។ដោយសារតែជួបបញ្ហាការផលិតធ្វើមិនទាន់បានល្អ ដោយទីផ្សារចង្អៀត ព្រោះអ្នកលក់នៅផ្សារគេចង់បានតែមាន់មានជើងពណ៌លឿង រោមជិត ចាប់ពី១គីឡូ ១ខាំ ហើយធាត់ទ្រលុកទ្រលន់ថែមទៀត។
អ្នកស្រីបញ្ជាក់បន្តថាអ្នកស្រីចង់ដឹងអំពីការចិញ្ចឹមមាន់ឲ្យច្បាស់លាស់បន្តិចដើម្បីងាយស្រួលអ្នកស្រីយកទៅផ្សព្វផ្សាយបន្តទៀត។ប៉ុន្តយើងត្រូវទាមទារទៅមន្ទីរកសិកម្មខេត្ត ដើម្បីឲ្យគាត់បង្កើតជាសហគមន៍មានច្បាប់ត្រឹមត្រូវដល់យើងផងដែរ៕ រុង រឿង



