ទៅលេង(បុណ្យភូមិ)ជាការគោរពដឹងគុណនិងជាប្រពៃណីទំនៀមទម្លាប់មួយតាំងពីបុរាណកាលបន្តដល់ក្មេងជំនាន់ក្រោយ
ហាក់ដូចជាប្រពៃណាស់សម្រាប់ប្អូនប្រុសណុលឧត្តមវណ្ណៈរស់នៅភូមិដើមជ្រៃ ឃុំរកាកោងទី 2 ប្អូនប្រុសតែងតែប្រណត្តិ ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ប្អូនប្រុសគិតថាជាប្រពៃណីមួយមិនអាចខ្វះបាន ប្អូនតែងនាំយកបច្ច័យមានទឹកបរិសុទ្ធ និង មី យកមករាប់បាត្រដល់ព្រះសង្ឃជារៀងរាល់ឆ្នាំ។ប្អូនប្រុសបញ្ជាក់ថានេះជាទំនៀមទម្លាប់របស់ខ្មែរយើងបន្សល់ទុកតាំងពីចាស់ៗជំនាន់មុនរហូតមកដល់ក្មេងៗជំនាន់ក្រោយអនុវត្តន៍តាម។ដូច្នេះក្នុងនាមប្អូនជាយុវជនជំនាន់ក្រោយត្រូវតែអនុវត្តត្រង់ត្រាប់មិនឲ្យបាត់បង់ ឡើយ។
ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាជនឯទៀតដែរ។ឲ្យតែឈានដល់រដូវបុណ្យភូមិបន្ទាប់ពីចូលឆ្នាំខ្មែររួចថ្ងៃ 16 បង្ហើយចូលឆ្នាំឈានមកដល់ថ្ងៃ 17 ប្រជាជនយើងតែងធ្វើ ពិធីបុណ្យភូមិហើយនាំគ្នាយកបច្ច័យមានសម្ភារៈផ្សេងៗ ជាច្រើនទៀតមករាប់បាត្រព្រះសង្ឃនិង អុចធូក បែរបន់ដល់អ្នកតាម្ចាស់ស្រុក សូមឲ្យពរជ័យ ដល់ ប្រជាជនខ្មែរ ជួបតែសេចក្តីសុខចម្រើនតរៀងទៅ។នេះជា មតិ បងស្រីប៉ុនស៊ីថាបានរៀបរាប់នៅក្នុងពិធីបុណ្យភូមិ។បងស្រីរស់នៅ ភូមិដើមជ្រៃ ឃុំរកាកោងទី ២។
លោកអាចារ្យក្មេងម្នាក់ឈ្មោះ វ៉ាន់ថុល មានអាយុ 46 ឆ្នាំបានបង្ហើបឲ្យដឹងថានេះជាប្រពៃណីមួយមិនអាចខ្វះបាន ដែលប្រជាជនខ្មែរយើងនៅគ្រប់ទិសទីក្នុងភូមិរកាកោងទី 2 តែងតែធ្វើពិធីបុណ្យភូមិបន្ទាប់ពីចូលឆ្នាំខ្មែររួចឈានចូលថ្ងៃទី 17 ដូច្នេះប្រជាជនមានឱកាសបានបំពេញកុសលផលបុណ្យរៀងៗខ្លួនបន្តទៀត។ដែលគេគ្រប់ៗគ្នាមានជំនឿថាអ្នកតាម្ចាស់ស្រុកជួយថែរក្សាការពារឲ្យប្រជាជនខ្មែរយើងគ្រប់ៗគ្នាជួបតែសេចក្តីសុខសប្បាយ។
ដោយឡែកលោកមេឃុំ កុយរុន មេឃុំរកាកោងទី 2 និងជាតំណាងឲ្យគណៈកម្មាធិការបុណ្យ ។ លោកបញ្ជាក់ថា ពិធីបុណ្យនេះមានព្រះសង្ឃមកពីគ្រប់ទីវត្តអារាម ឃុំរការកោងទី 1 និងទី 2 មានចំនួន៩០អង្គ ចូលរួមបិណ្ឌបាត្រហើយពិធីបុណ្យនេះ។លោកមេឃុំ កុយរុន បង្ហាញបន្តថាពីដើមរៀងមកដល់សព្វថ្ងៃ លោកឃើញតែម្ដាយឪពុកនិងចាស់ៗក្នុងភូមិជំនាន់មុនគាត់តែងធ្វើជារៀងរាល់ឆ្នាំរហូតដល់សព្វថ្ងៃនេះ។ហើយ ក្មេងៗព្រមទាំងខ្ញុំជំនាន់ក្រោយនេះត្រូវតែបន្តវេនពីគាត់កុំឲ្យបាត់បង់។ដូច្នេះយើងនាំគ្នា គោរពដល់លោកតាម្ចាស់ស្រុកជារៀងរហូតមក មកដល់សព្វថ្ងៃនេះឬ ដែលជាប្រពៃណីរបស់ខ្មែរយើងដែលយើងមិនដែលអាក់ខានបានឡើយ។ហើយតែងតែធ្វើនៅថ្ងៃបន្ទាប់ចូលឆ្នាំរួចគឺចំថ្ងៃទី 17 យើងមកលេង បុណ្យភូមិ ជារៀងរាល់ឆ្នាំដែលស្ថិតនៅក្នុង ឃុំរការកោងទី 2 ភូមិដើមជ្រៃ ស្រុកមុខកំពូល៕







