ពិធីកាន់បិណ្ឌទី 3 នៅវត្តពាមមង្គល ឃុំ រការកោងទី១ស្រុកមុខកំពូល
ភ្នំពេញ៖ បើគេធ្វើដំណើរពីស្ពានជ្រោយចង្វារកាត់តាមផ្លូវ ជាតិ6 អា គេនិងសង្កេតឃើញមានភូមិជាប់ៗគ្នាឲ្យរដឹក វត្តពាមមង្គលនៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានឡើយ។បើជិះរថយន្តឬម៉ូតូប្រហែល១ម៉ោងប៉ណ្ណោះទើបទៅដល់ទីកន្លែងនោះ។ ដែល ស្ថិតនៅស្រុកមុខកំពូល ភូមិ រកាកោង ទី១។
ថ្ងៃនេះជា វេនទី 3 ពុទ្ធបរិស័ទជិតឆ្ងាយតែងមកធ្វើបុណ្យនៅវត្តនេះជាហូរហែតាមប្រពៃណីនិងតួនាទីជាពុទ្ធបរិស័ទទាំងនៅឆ្ងាយទាំងនៅជិតដែលមានមន្ត្រីរាជការមួយចំនួនក៏បានអព្ជេីាញមកចូលរួមក្នុងពិធីធ្វើបុណ្យកាន់បិណ្ឌនេះដែរ។ដោយឡែកលោកវុធថានិងលោកស្រីលឹម ណៃ ព្រមទាំងបុត្រនិងញាតិព្រះធម៌បានមកធ្វើបុណ្យកាន់បិណ្ឌនៅវត្តពាមមង្គលនេះដោយក្តីរីករាយ និងបានប្រគេនទ័យទាន មានគ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងៗ ព្រមទាំងបច្ច័យមួយចំនួនទៀត ដើម្បីប្រគេនទៅដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតាញាតិការ ទាំង 7 សន្ដានមានឧបការីជនមាតាបិតាដែលបានចែកឋានទៅបរលោក នឹង សូមលោកងាកក្រោយឲ្យពរជ័យសព្ទសារធុការ ពរ ទាំង 5 ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសេចក្តីសុខតរៀងទៅ៕ រុងរឿង









