ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

admin By admin September 22, 2026

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមនិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Weng Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានការអញ្ជើញចូលរួមជាអធិបតីភាពពីសម្តេច ឃួន សុដាវី ប្រធានរដ្ឋសភា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងស្ថាប័នជាតិសំខាន់ ព្រមទាំងការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាតំណាងស្ថាប័នរដ្ឋ និងឯកជន អង្គទូត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅសណ្ឋាគារ Sofitel ភ្នំពេញ។

ពិធីនេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយឆ្នាំ២០២៦ នេះ ជាខួបអនុស្សាវីរិយ៍លើកទី១០៥ នៃការបង្កើតគណបក្សកម្មុយនីស្តចិន។

រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, attended the ceremony celebrating the 77th Anniversary of the Founding of the People’s Republic of China, organized by the Embassy of the People’s Republic of China to the Kingdom of Cambodia and H.E. WANG Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Kingdom of Cambodia. The event was presided over by Samdech KHUON Sudary, President of the National Assembly, H.E. PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, along with senior leaders from key national institutions, representatives from public and private sectors, the diplomatic corps, and numerous national and international guests at Sofitel Phnom Penh Phokeethra.

This ceremony was held to commemorate the historic event of the founding of the People’s Republic of China, noting that 2026 marks the 105th Anniversary of the Founding of the Communist Party of China.

Phnom Penh, September 21, 2026

Leave a Reply

Your email address will not be published. Required fields are marked *