អបអរសាទរ ទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញជាអធិបតីក្នុងទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing) ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា,ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ,ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ,ឯកឧត្តម ប៉ុន សុខ តំណាងក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ហួត ហៃ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ,មន្ទីរទេសចរណ៍រាជធានីភ្នំពេញ,ដៃគូឯកជន,លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋអ្នកស្រឡាញ់ការហាត់យោគៈ សិស្សនិស្សិតសរុបជាង៥០០នាក់ នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ាតខាងមុខវត្តឧណ្ណាលោម (ផ្លូវថ្មើរជើងចតុមុខ)៕












