កិច្ចពិភាក្សារបស់វាគ្មិនពាក់ព័ន្ធច្បាប់សារព័ត៌មាននិងការប្រឈម របស់អ្នកកាសែត

admin By admin June 10, 2026

ក្នុងកិច្ចពិភាក្សា ដែលសម្របសម្រួលដោយលោក សយ វិសាលទៅកាន់វាគ្មិនជុំវិញការប្រឈម និងងច្បាប់សារព័ត៌មានទាក់ទងនឹងអ្នកកាសែតដែលចោទសួរដោយលោក សយ វិសាល ជាផលិតករ ប្រតិបត្តិវិទ្យុស្ត្រី អ្នកសម្របសម្រួល។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតស្លេះអាល់ហ្វីនអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍អំពីយុទ្ធសាស្ត្រអនុវត្តន៍ លើវិស័យសោតទស្សន៍ផ្ដោតសំខាន់មុំ៣គឺ ១.ការអភិវឌ្ឍន៍ផ្ទៃក្នុងតម្រូវការស្ថាប័ន។ ២.ការកសាងរដ្ឋ។ ៣.ការកែទម្រង់រដ្ឋបាលសាធារណៈ។
ការផ្ដោតទៅលើមូលធនមនុស្ស ការពង្រឹងបទដ្ឋាន បច្ចេកទេសច្បាប់ យន្តការ ការលើកកម្ពស់សេរីភាពគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានដែលពង្រឹងទៅលើឌីជីថលក៏ដូចជាទុច្ចរិតភាពនៃព័ត៌មាន។
កញ្ញាមាសម៉ូលីកា អ្នកសារព័ត៌មានស្ត្រីម្នាក់បានប្រឡូកក្នងវិស័យសារព័ត៌មាននេះ 5 ឆ្នាំហើយ។កញ្ញាឲ្យដឹងថាធ្លាប់បានចុះទៅយកព័ត៌មាន ពី ជម្លោះដីធ្លីសិទ្ធិរបស់កម្មករ។ការដែលធ្វើឲ្យមានបញ្ហា ដែលកញ្ញាឈឺក្បាលបំផុតនោះ គឺការបដិសេដ្ឋ ពី ឪពុក ម្តាយ ដែលពួកគាត់មានការព្រួយបារម្ភ នូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង។ ក្នុងនាមខ្ញុំជាស្ត្រីម្នាក់ ក្នុងពេលចុះទៅយកព័ត៌មាន។
កញ្ញាបន្តទៀតថាអ្វីដែលលំបាកនោះគឺការប៉ះទង្គិចជាមួយអាជ្ញាធរ។ក្រៅពីនោះក្នុងការដែលលំបាកគឺការធ្វើព័ត៌មានដែលគេពុំបានឆ្លើយតបមកវិញដូចជានៅក្នងក្រសួងសុខាភិបាលជាដើម ដែលមានព័ត៌មាន បន្តពូជ និងការដែលពិបាកបំផុតនោះគឺការឆ្លើយតបមកវិញ។
ទោះបីលំបាកក្នុងការយកព័ត៌មានទាំងនោះក្តីក៏កញ្ញាមាសម៉ូលីកា។មិនត្អូញត្អែរទេសំរាប់ផលប្រយោជន៍សង្គម។
ដោយឡែកឧត្តមសេនីយ៍ត្រីឆេងសារ៉េត ស្នងការរងនគរបាលរាជធានីភ្នំពេញបញ្ជាក់ថាក្នុងនាមសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីច្បាប់ក្នុងប្រតិបត្តិការ។ដូច្នេះក្នុងការយល់ច្រឡំ ពុំបានយល់របស់អ្នកសារព័ត៌មានពីនីតិវិធីរបស់ប៉ូលីស ក្នុងការបំពេញការងារក្តៅគគុក។ពេលរារាំងអ្នកសារព័ត៌មានគាត់បែរជាអន់ចិត្តទៅវិញ។
ឧត្តមសេនីយ៍ត្រីបន្តទៀតថាបញ្ហាដែលប្រឈម នោះ ត្រូវឲ្យសមត្ថកិច្ចកសាងនីតិវិធីជំនាញសិនខ្លាចបាត់បង់វត្ថុតាងគោលដៅដែលយើងមិនទាន់ដឹងថាមានសុវត្ថិភាពឬគ្មាននោះឡើយ។
លោកមេធាវីសុកសំអឿនប្រធានក្រុមអ្នកច្បាប់និងទីប្រឹក្សាអមរិន្ទបញ្ជាក់បន្តថា បើនិយាយអំពីការគំរាមកំហែងវិញយើងមានច្បាប់ហើយគ្រាន់តែមានបញ្ហានិតិវិធីប្ដឹងផ្ដល់។បើសិនមានការរំលោភបំពានទាល់តែមានការប្ដឹងការទើប ពាក់ព័ន្ធនិងនិតិវិធីដែរ។
លោកមេធាវីសុកសំអឿនមានប្រសាសន៍បន្តទៀតឲ្យដឹងអំពីសិទ្ធិសេរីភាព មានចែកនៅក្នុងរដ្ឋធម្មនុញ្ញដែលយើងទាំងអស់គ្នា ត្រូវការពារទាំងអស់គ្នា ដែលមានអ្នកធ្វើច្បាប់ ដើម្បីការពារសិទ្ឋសេរីភាព។ រុងរឿង

Leave a Reply

Your email address will not be published. Required fields are marked *