កិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលរាជធានីភ្នំពេញនិងអ្នកសារព័ត៌មានស្ត្រីដើម្បីពង្រឹងសេរីភាពនិងការបញ្ចេញមតិនៅកម្ពុជា

admin By admin June 9, 2026

ក្នុងកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលរាជធានីភ្នំពេញនិងអ្នកសារព័ត៌មានស្ត្រីដើម្បីរំលឹកឡើងវិញអំពីសេរីភាពនិងការបញ្ចេញមតិ។
ក្នុងឱកាសដ៏ឧត្តុងឧត្តម វិសេសវិសាលនេះ ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញបានសម្ដែងយ៉ាងស្មោះក្នុងកិច្ចប្រឹងប្រែងរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីក្នុងការរៀបចំឲ្យមានកិច្ចពិភាក្សាមួយ ដែលមានការជួយឧបត្ថម្ភគាំទ្រពីអង្គការយូណេស្កូប្រចាំនៅកម្ពុជា។ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថានេះជាលើកទី 4 ហើយ ដែលអង្គការមណ្ឌលព័ត៌មានស្ត្រីបានផ្ដល់កិត្តិយសអព្ជីាញរូបខ្ញុំជាគណៈធិបតី ដើម្បីថ្លែងសន្ទរកថាដែលមានសារៈសំខាន់ ហើយក៏បានផ្ដល់ឪកាសដ៏កំម្រនៃអង្គសំខាន់ចំនួន២គឺកងកម្លាំងនគរបាលជាតិ និងអ្នកសារព័ត៌មានដែលមានគោលដៅរួមក្នុងប្រយោជន៍សាធារណៈនិងគោលការណ៍ជាតិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលប្ដូរយោបល់គ្នាទៅវិញទៅមក។និងជាឱកាសមួយដើម្បីស្វែងរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយក្នុងការសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។
ដោយឡែកលោកស្រីសាវតាច័ន្ទគ្រឹះស្នានាយិកាមណ្ឌលព័ត៌មានស្ត្រីកម្ពុជាមានប្រសាសន៍ថាសម្រាប់អ្នកសារព័ត៌មានស្ត្រី។បញ្ហាដែលប្រឈមជាទម្ងន់មួយបន្ថែមទៀត ក្រៅពីសម្ពាធជាទូទៅនៃវិជ្ជាជីវៈនៅតែប្រឈមមុខ ភាពមិនស្មើរគ្នា រវាងជែនឌើរ។ការពិបាកចូលទៅកាន់ប្រភពជាផ្លូវការ ការបារម្ភ ពីសុវត្ថិភាពពេលចុះមូលដ្ឋាន ការ យារយីរ តាម អនឡាញ និងការ បំភាន់លើយេនឌ័រ។
ក្រោយទទួលការគំរាមកំហែងចំពោះអ្នកសារព័ត៌មានធ្វើឲ្យសភាពការណ៍សង្គម ត្រូវបាត់បង់សំឡេង ទស្សនៈបាត់បង់ព័ត៌មានសំខាន់ៗសម្រាប់ស្ត្រីកុមារ និង សហគមន៍ ដែលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស សេរីភាព នៃការបញ្ចេញមតិនិងការទទួលបានព័ត៌មាន។
លោកណុបវី នាយកសម្ព័ន្ធសារព័ត៌មានខេមបូចាបាន បន្តឲ្យដឹងដែរថា តើការប្រឈមរបស់អ្នកសារព័ត៌មាន ដោយសារការយល់ឃើញខុសគ្នា។ការរំពឹងទុក្ខក៏ខុសគ្នាទាំងសមត្ថកិច្ចនិងអ្នកសារព័ត៌មាន។ហើយក៏ជាឱកាសមួយដ៏សំខាន់បំផុតក្នុងការចែករំលែកជូនដល់ លោក លោកស្រី ឱ្យជ្រាបថាក្នុងពេលបច្ចុប្បន្ននេះអ្វីដែលជាបញ្ហាប្រឈមក៏ជា ការ រាំងស្ទះ ក្នុងការងារព័ត៌មានចំពោះអ្នកដែលពាក់ព័ន្ធនៅក្នុងស្ថាប័នព័ត៌មាន៕ រុង រឿង

Leave a Reply

Your email address will not be published. Required fields are marked *