រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ការអភិវឌ្ឍវិស័យបរធនបាលកិច្ច នឹងចូលរួមពង្រឹងវិស័យឯកជន តាមរយៈការបង្កើនទុនវិនិយោគក្នុងស្រុក និងការបង្កើតការងារ

admin By admin August 4, 2026

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជាក់ថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ច នឹងចូលរួមពង្រឹងវិស័យឯកជនតាមរយៈការបង្កើនទុនវិនិយោគក្នុងស្រុក បង្កើតការងារ ជំរុញពិពិធកម្ម និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងចូលរួមប្រឆាំងការសម្អាតប្រាក់ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច បង្កើនទំនុកចិត្តក្នុងទីផ្សារ និងការគ្រប់គ្រងហានិភ័យ ។
ក្នុងវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានផ្ដល់អនុសាសន៍គន្លឹះចំនួន៥ ដើម្បីបន្តពង្រឹងវិស័យបរធនបាលកិច្ច។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ទោះបីជាកម្ពុជាត្រូវបន្តប្រឈមនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់ និងសកល ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចត្រូវបានវាយតម្លៃថាអាចសម្រេចបានប្រមាណ ៤,១% ដោយសារផលប៉ះពាល់ពីស្ថានភាពសកល ការកើនថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេល និងចំទិសដៅ ដើម្បីដោះស្រាយបញ្ហាប្រឈម រក្សាចលនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *