ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅវត្តបទុមវតីវេនទី៨ សូត្រមន្តនៅ រសៀលថ្ងៃទី 7 ដែលជាវេនកាន់បិណ្ឌ របស់អតីតអ្នកឧកញ៉ាមហាភក្តីហ៊ុននាង

admin By admin October 5, 2026

ភ្នំពេញ៖ ការគោរពបូជាប្រតិបត្តិចំពោះអ្នកមានគុណនៅតែរក្សាជារៀងរហូត។នៅវេលាថ្ងៃសៅរ៍ទី 3 ខែតុលាឆ្នាំ 2026 វេលាម៉ោង 3 រសៀលគឺជាការសូត្រមន្តដើម្បីឈានទៅវេនទី 8 នៅថ្ងៃទី 4 ខែតុលា។ ពិធីបុណ្យដែលជាកេរ្ត៍ មរតកបន្សល់ទុកមកដល់សព្វថ្ងៃ របស់លោកឪពុកអ្នកឧកញ៉ាមហាភក្តីសប្បរិស ហ៊ុននាងនិងអ្នកម្ដាយឌីប៉ុកព្រមទាំងញាតិកាលទាំង៧សណ្ដានដែលលោកបានចែកឋានទៅហើយ។
ក្នុងវិធីសូត្រមន្តកាន់បិណ្ឌនេះមានការដឹកនាំដោយឯកឧត្តមស៊ាងប៊ុនលាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ។និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសេរីចរិយា ហ៊ុនប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងទីប្រឹក្សាសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ព្រមទាំងឯកឧត្តមមន្ត្រីរាជការ លោកជំទាវ ឧកញ៉ារួមទាំងកងអង្គរក្ស បានមកចូលរួមធ្វើបុណ្យសន្សំកុសលនិង អមោទនា យកអនុសង្ឃផលបុណ្យរៀងៗខ្លួន។
ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមស៊ាងប៊ុនលាង មានប្រសាសន៍កោតសរសើរទៅដល់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាបានមកចូលរួមធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងសូត្រមន្តនៅវេលាម៉ោង 3:00 រសៀលថ្ងៃទី 3 នេះ ដែលឯកឧត្តមបានថ្លែងនៅអំណរអរគុណដល់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ អនុមោទនាឧទ្ទិសកុសលផលបុណ្យជូនទៅដល់ឧបការីជនព្រមទាំងមាតាបិតា ញាតិកាលទាំង 7 សន្ដានដែលបានយេាងកំណើតកើតទៅឋានមនុស្ស ឬ ទេវតាសូមឲ្យមានសេចក្តីសុខចម្រើនរៀងទៅ។
និងសូមជូនពរទៅដល់ពុទ្ធបរិស័ទទាំងអស់ឲ្យជួបតែពុទ្ធពរទាំង 5 គឺអាយុវណ្ណៈសុខៈពលៈកុំបីអាក់ខានឡើយ។រុងរឿង

Leave a Reply

Your email address will not be published. Required fields are marked *