ខេត្តក្រចេះ ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០

admin By admin March 25, 2026

ភ្នំពេញ៖ ខេត្តក្រចេះបានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូនរួចរាល់ហើយ! ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ឆ្នាំនេះ នឹងនាំមកនូវបទពិសោធន៍ថ្មីៗ និងការកម្សាន្តយ៉ាងសម្បូរបែប ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពុំគួររំលង។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តស់ៗ ជួបគ្នាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

Kratie Province is fully ready to welcome everyone! The 10th River Festival 2026 will bring exciting new experiences, vibrant entertainment, and a wide range of activities that both national and international visitors should not miss.

Held under the theme “Green Rivers, Cultural Heritage, and Rich Natural Resources” , the festival will take place from March 27 to March 29, 2026, in Kratie Province. The event will be presided over by H.E. Santibandit NETH Savoeun, Deputy Prime Minister and Chairman of the National Authority for Combating Drugs of the Kingdom of Cambodia, representing Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.

Don’t miss it see you in Kratie from March 27–29, 2026!

Leave a Reply

Your email address will not be published. Required fields are marked *