រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតីនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់គ្រួសារអតីតយុទ្ធជន និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ២០ គ្រួសារ
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងក្រុមការងារចុះមូលដ្ឋានឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់គ្រួសារអតីតយុទ្ធជន និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ២០ គ្រួសារ។
គ្រួសារដែលបានទទួលអំណោយនាពេលនេះបានគោរពសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេដែលសម្ដេចកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕




