ព័ត៌មានជាតិ

ដំណើរកំសាន្តទៅកាន់ឆ្នេរអូរត្រេះ

ឆ្នេរអូត្រេះជារមណីយដ្ឋានដ៏ល្អមួយដែលមានភ្ញៀវទេសចរណ៍ឬភ្ញៀវ ក្នុងស្រុកមកកំសាន្តមិនដាច់។
នៅតំបន់នេះមិនថាឡើយភ្ញៀវក្នុងស្រុកនិងក្រៅស្រុកមួយចំនួនចេញចូលៗនៅហាង(នំបញ្ចុករហត្ថ) ជាហូរហែរ ហាងនេះចាប់ផ្ដើមបើកនៅវេលាម៉ោង៧ព្រឹករហូតដល់ ម៉ោង 10 យប់។
អ្នកនាង អេងហ្គិចលេង ជាអ្នកគ្រប់គ្រងហាង(នំបញ្ចុករហត្ថ)នៅឆ្នេរអូត្រេះ ភូមិ 6 សង្កាត់ 4 ក្រុមព្រះសីហនុបានរៀបរាប់ថា ហាងនេះដំណើរការតាំងពីឆ្នាំ 2023 ខែ 11 បើកពីម៉ោង៧ព្រឹករហូតដល់ម៉ោង 10 យប់បន្ថែមពីលើនេះហាងយើងខ្ញុំមានម្ហូបឆ្ងាញ់ពិសារ គ្រឿងសមុទ្រ ដែលមានការ កាម្ម៉ង់ របស់ភ្ញៀវ ខ្មែរ ឬ បរទេស តាមការចូលចិត្ត ហើយមានភ្ញៀវខ្លះតែងតែជួល អូរប័រ ជិះលេងកម្សាន្តលើផ្ទៃ សមុទ្រ ទៀតផង។តាមការជួលរបស់ភ្ញៀវ១ម៉ោងឬ២ម៉ោង ហើយថ្ងៃសៅរ៍ និង ថ្ងៃ អាទិត្យ ភ្ញៀវមកច្រើនជាងថ្ងៃធម្មតា។
អ្នកនាងបានបញ្ជាក់ពីមុននិងឥឡូវទៀតថា ដំណើរការកំសាន្តរបស់ភ្ញៀវតាមបណ្តា ខេត្តនានា ឬ អ្នកភ្នំពេញ អ្នកនៅខេត្តនេះក្តី មកលេងគឺមានកំណើនភ្ញៀវចេញចូលធម្មតាមិនថា ថ្ងៃបុណ្យជាតិដូចជាចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ឬ ពិធីបុណ្យផ្សេងៗ ឡើយ តែងតែមកលេងនៅទីនេះទៅមក ហូរហែមិនដាច់ ព្រោះតែអាហារហាង(នំបញ្ចុករហាត្ថ)របស់យើងមានម្ហូបឆ្ងាញ់ពិសា ហើយអ្វីដែលសំខាន់យើងគិតគូរទៅលើសុខភាព របស់ភ្ញៀវដែលមកកំសាន្តនិងញ៉ាំអាហារ នៅហាង(នំបញ្ចុករហាត្ថ)របស់យើង។
ប្អូនប្រុសម្នាក់ដែលកំពុងទទួលភ្ញៀវយ៉ាងមមាញឹកនៅឆ្នេរសមុទ្របានបញ្ជាក់ពីការផ្លាស់ប្ដូរមកធ្វើការនៅក្រុងកំពង់សោមនេះ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប ប្អូនបញ្ជាក់ថា ខ្ញុំធ្វើការនៅខេត្តសៀមរាបបានប្រាក់ខែ១០០ដុល្លាតិចជាងនៅហាង(នំបព្ចុាករហត្ថ )បាន ២០០ដុល្លាជាង។ដោយឡែកនៅឆ្នេរ អូរត្រេះនេះ មិនថាថ្ងៃអាទិត្យ ថ្ងៃសៅរ៍ ឬ ថ្ងៃធម្មតានោះទេ ភ្ញៀវតែងតែមកកំសាន្តនៅតំបន់នេះមិនដាច់ ទាំងភ្ញៀវរបរទេសនិងភ្ញៀវខ្មែរ។

# គីតា

iki

Leave a Reply

Your email address will not be published.