ព័ត៌មានជាតិ

ការជួបជុំជាលើកទី 2 នៅក្រុងព្រះសីហនុរបស់បណ្ដាញអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជានិងអ្នកសារព័ត៌មានស្ត្រីតាមបណ្ដាខេត្ត

ការផ្ដល់ឱកាស សម្រាប់អ្នកសារព័ត៌មានស្ត្រីកម្ពុជាបានចែក រំលែកនូវបទពិសោធន៍និងការងារពិភាក្សាអំពីឱកាសនិងការស្វែងយល់ពីបញ្ហា រកដំណោះស្រាយចំពោះការប្រឈមនានាទាក់ទងនឹងផ្លូវច្បាប់។
ការចែករំលែកនិងបទពិសោធន៍ ក្នុងការធ្វើព័ត៌មានស្ត្រីគឺជួបការលំបាកដែរចំពោះ រូបខ្ញុំ តែដោយឆន្ទៈនិងតួនាទីជាអ្នកកាសែតស្ត្រីម្នាក់គឺយើងត្រូវតែឈ្មុសឈ្មុលដើម្បីការផ្ទៀងផ្ទាត់និងយកព័ត៌មានដើម្បីការសរសេរឲ្យមានតណ្លាភាពគ្រប់ជ្រុងជ្រោយ។នេះជាការលើកឡើងរបស់អ្នកនាងសុឹមសល់ម៉ាជាអ្នកយកព័ត៌មានឱ្យ ទូរទស្សន៍CITV channel ដែលអ្នកនាងបញ្ជាក់ពីបញ្ហាផ្លូវចិត្តមានចំពោះអ្នកនាងខ្លះដែរ។ក្នុងស្ថាប័នមួយដែលខ្វះធនធានស្ត្រីជាអ្នកយកព័ត៌មានក្នុងការទំនាក់ទំនងទៅយកព័ត៌មានឡាយនិងថតសំឡេងជាដើម។
ដោយឡែកការធ្វើព័ត៌មានរបស់អ្នកស្រី អ៊ុចសុខា ជាអនុប្រធានការិយាល័យវិទ្យុក្រុងព្រះសីហនុ ទាក់ទងនឹងការប្រឈមនានាវិញអ្នកស្រីបញ្ជាក់ថា ពុំសូវមានបញ្ហានោះឡើយ។ឯការប្រឈមវិញគឺជុំវិញ ការដាច់ចរន្តអគ្គិសនីដែលបង្កជាបញ្ហាយ៉ាងខ្លាំង។អ្នកស្រីបន្តថាម៉្យាងទៀតមន្ទីរព័ត៌មានយើងច្រើនជាស្ត្រី ហើយក៏ពុំសូវចោទជាបញ្ហាផ្លូវចិត្តជាមួយនឹងបុរសដែរ។
អ្នកស្រីហង្សសម្ផស្ស ប្រធានក្រុមបណ្ដាញអ្នកសារព័ត៌មានស្រី cfj បង្ហាញពីការចាប់ផ្ដើមការងារនៅអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដោយសង្កត់ធ្ងន់ថាបានចាប់ផ្ដើមការងារនេះនៅឆ្នាំ 2002 ហើយក៏ជាការញៀននៃការស្ដាប់វិទ្យុស្ត្រីដែលនិយាយអំពីសុខភាព យុវវ័យ និងបញ្ហាផ្សេងៗទៀតក្នុងសង្គម ការលើកទឹកចិត្តដល់អ្នកស្ដាប់ទទួលបានរង្វាន់ ក្រោយមកអ្នកនាងក៏បានក្លាយជាអ្នកគាំទ្រ នឹង ជាបុគ្គលិកនៃWMC។
អ្នកស្រីបន្ថែមនូវការផ្សព្វផ្សាយព័ត៌មានថា ការយកព័ត៌មាន ឬ អ្នកផលិតកម្មវិធី នោះទេ ដែលស្ត្រីអាចរងនូវសម្ពាធផ្លូវចិត្តច្រើន។ទាក់ទងនឹងការងារសង្គមដែលអាចជួបនូវផលប៉ះពាល់ដូចៗគ្នា។

# គីតា

iki

Leave a Reply

Your email address will not be published.