កេរ្តិ៍មរតកបន្សល់ពីឪពុកកូនចៅនៅតែគោរពរក្សានិងបន្តវេនរហូតមកដល់សព្វថ្ងៃ
នៅវត្តបទុមវត្តីវេនទី 8 នៃបណ្ដាល័យ អ្នកឧកញ៉ាំមហាភក្តីសប្បុរិសភោគាធិបតីហ៊ុននាងដែលជាលោកឪពុកនិងជីតាបានបន្សល់ទុកដល់កូនចៅ ពេលនេះកូនចៅនៅតែរក្សានិងធ្វើពិធីកាន់បិណ្ឌរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនាមឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាងនិងលោកជំទាវ ហ៊ុនប៊ុនធឿន នៅក្នុងពិធីកាន់បិណ្ឌទី8នេះ លោកទាំងពីរនៅតែផ្សារភ្ជាប់ពីលោកឪពុកដដែល។ជារៀងរាល់ឆ្នាំដោយលោកទាំងពីបាននាំយកទ័យទាន សព្វបែបយ៉ាង ដែលនៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទបានចូលជាបច្ចយ័ក្នុងថ្ងៃម្សិលមិញទី 6 និងទី 7 បានចំនួន 5 លាន 22.មុឺន ៧ពាន់151ដុល្លា។
ឯកឧត្តមស៊ាងប៊ុនលាង បានលើកឡើងថាក្នុងថ្ងៃបិណ្ណទី 8 ដែលជាកេរ្តិ៍មរតក របស់លោកឪពុក តែងតែផ្សារភ្ជាប់ពិធីបុណ្យកាន់បិណ្ឌនៅវត្តបទុមវត្តី ជារៀងរាល់ឆ្នាំដែលលោកឪពុកជាអតីតគណៈកម្មការ វត្តបទុមវតី ហើយនិងមានពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយនិងចំណុះជើងវត្តបានរួមជាមួយក្រុមការងាររបស់បណ្ដាល័យបានមកវត្តយ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើបុណ្យ ដោយចិត្តស្មោះសនិងសទ្ធាជ្រះថ្លាក្នុងការជួយប្រទេសជាតិរបស់យើងឲ្យរីកចម្រើន។
ឯកឧត្តមបណ្ឋិតបានបន្តទៀតថាក្នុងនាមខ្ញុំជាតំណាងក្នុងពិធីបុណ្យកាន់បិណ្ឌទី 8 នេះ ខ្ញុំសូមឧទ្ទិសកុសលផលបុណ្យនេះជូនទៅដល់លោកឪពុកអ្នកម្ដាយព្រមទាំងញាតិកាលទាំង 7 សន្តានសូម មកទទួលផល្លានុសង្ឃដែលកើតចេញពីកូនចៅបានធ្វើនេះ សូមឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យផល្លានុសង្ឃនេះដែលកើតចេញពីបុណ្យទី 8 សូមជូនទៅដល់។សម្ដេចអគ្គសេនាបុត្រីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក្នុងអាណត្តិទី 7 នេះទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសជាតិនិងប្រជាជនអោយរីកចម្រើនលើគ្រប់វិស័យនិងពុទ្ធបរិស័ទទាំងអស់ទាំងនៅជិតទាំងឆ្ងាយ។សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈសុខ: ពលៈកុំបីឃ្លាឃ្លាតឡើយ។គីតា