ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករងទីចាត់ការ លោកប្រធាន លោកអនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំនៅសាលាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

iki

Leave a Reply

Your email address will not be published.