ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​

នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើនរូប។

លោក​ ខេង​ ម៉េងឈុន​ ត្រូវបានប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ជំនួសលោក​ មាស​ ទួក​ ដែលត្រូវទទួលភារកិច្ចថ្មី៕

iki

Leave a Reply

Your email address will not be published.