ដើម្បីពង្រឹងលើការសរសេរអត្ថបទព័ត៌មានឱ្យកាន់តែស៊ីជម្រៅមានទិន្នន័យច្បាស់លាស់ដែលជាផ្នែកមួយងាយស្រួលធ្វើការវិភាគបាននិងមានទំនុកចិត្ត។ដូច្នេះអង្គការហែលឡែនខេលល័រ និងគម្រោងMUSEFO Giz បានរៀបចំ វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីសារព័ត៌មានទិន្នន័យជូនដល់អ្នកសារព័ត៌មានអាហាររូបត្ថម្ភ ដែលធ្វើឡើង ចុងខែកក្កដា នៅសណ្ឌាគារ អេនីក។
តាមការឲ្យដឹងពីលោកគុណចិន្ដាអ្នកជំនាញផ្នែកសារព័ត៌មានបានឲ្យដឹងអំពីទិន្នន័យដែលមានតួនាទីសំខាន់ក្នុងការប្រមើមើលថា តើកម្ពុជាមកដល់ពេលនេះមានបំណុលសាធារណៈក្រៅប្រទេសប៉ុន្មាន?។
លោកគុណចិន្ដាបញ្ជាក់អំពីការទាក់ទងនឹងវិស័យចរាចរណ៍ ពាក់ព័ន្ធរឿងនេះចរាចរណ៍ក៏បានកត់ត្រាពីការគ្រោះថ្នាក់តាមប្រភេទនីមួយៗពីឆ្នាំ 2012 ដល់ 2020។ដោយសារតែមានទិន្នន័យបែបនេះទើបរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។
លោកសួសសុខាអ្នកដឹកនាំគម្រោងអង្គការហែលឡែនខេល័រ បានគូសបញ្ជាក់ពីការពាក់ព័ន្ធនឹងអាហាររូបត្ថម្ភដែលនៅខេត្តកំពង់ធំ តាកែវ កំពតជាគោលដៅរបស់គម្រោង។លោកបន្តថាក្នុងខេត្តទាំង៣ដែលត្រូវជ្រើសរើសធ្វើការជាមួយសហគមនកសិកម្ម អេស៊ី ចំនួន ១០នាក់ក្នុងសហគម កសិកម្ម។
លោកបន្តទៀតថាគឺជាការជ្រើសរើសគ្រូបង្គោលឬកសិករដើម្បីដឹកនាំធ្វើការដាំដុះបច្ចេកទេសលើស្រូវបន្លែដែលមានចំនួន៣នាក់។ដូច្នេះក្នុង ១០០សហគម កសិកម្ម ស្មើនឹង ៣០០ កសិករបង្គោលរបស់យើង។
#គីតា