ព័ត៌មានជាតិ

ដំណើរកំសាន្តនៅប្រាសាទបាយ័នរបស់ស្ត្រីអ្នកសារព័ត៌មាន

ក្រោយពីបានបញ្ចប់បេសកកម្មវេទិកាអ្នកសារព័ត៌មានស្ត្រី ក្រុមស្ត្រី ដែលជាអ្នកសារព័ត៌មានបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបាយ័នបើសិនជាគេធ្វើដំណើរចេញពីភ្នំពេញទៅខេត្តសៀមរាបដែលមានចម្ងាយផ្លូវ 312 គីឡូម៉ែត្រ តាមផ្លូវជាតិលេខ 6 ហើយត្រូវបត់ចូល ផ្លូវដែលមានដើមឈើ តូច ធំ អមសងខាង យើងនឹងឃើញប្រាសាទមួយដែលកំពុងឈរជ្រងោរឡើង នោះគេហៅថាប្រាសាទបាយ័ន។
ប្រាសាទបាយ័នដែលជាមោទនភាពមួយរបស់ជាតិខ្មែរ។បើតាមការស្រាវជ្រាយនៃឯកសារដែលចេញពីអាជ្ញាធរជាតិអប្សរានៅប្រវត្តិដ៏រុងរឿងមួយใនៅសម័យកាលនោះ ឱ្យដឹងពីប្រវត្តិប្រាសាទបាយ័នដែលជានិមិត្តរូបដ៏ធំទូលំទូលាយខ្លាំងណាស់។បើសិនជាគេប្រៀបធៀបទៅនឹងក្រុងអង្គរធំ។ដែលស្ថិតនៅចំកណ្ដាលសមុទ្រទឹកដោះ។ហើយដែលពពួកទេវតានិងពពួកអប្សរបានបបួលគ្នាកូរសមុទ្រនេះឲ្យខាប់ លុះសមុទ្រនេះចេះតែខាប់ឡើងៗគេក៏ប្រមាញ់យកទឹកអម្រិតដែលនឹងផុសចេញមក។ហើយព្រមព្រៀងគ្នាថាអម្រិតនោះត្រូវបានទៅក្រុមណាដែលត្រូវនឹងដណ្ដើមយកបានមុន។
តាមឯកសារបង្ហាញឲ្យដឹងទៀតថាដោយឡែកភាគីទាំងសងខាងទាំងនោះបាននាំគ្នាយកពស់មួយមានឈ្មោះថា(ពាសុកី)មករុំជុំវិញភ្នំបន្ទរ ហើយរូតបង្វិលភ្នំទៅមកៗ ដូចជាក្នរដូច្នោះឯង។ដូចដែលកូរសមុទ្រនេះ អ្នកទស្សនាអាចមើលឃើញរឿងចម្លាក់កូរសមុទ្រនេះនៅតាមច្រកទ្វារចូលអង្គរធំទាំង ប្រាំ។
ក្នុងអត្ថន័យនេះអង្គរធំដែលមានប្រាសាទបាយ័នឬហៅថាជ័យគីរី បើតាមសិលាចារឹកនៅកណ្ដាលគឺជាបុរសដែលកើតជា ថ្ម ហើយក៏ស្លាប់ដែរ។ក្រោយពីចាម្ប៍អុកឡុកអស់រយៈពេល 4 ឆ្នាំមកក្នុង(គ.ស១១៧៧.១១៨១)។
ដូច្នេះប្រាសាទបាយ័នគឺជាស្ថាននៃ”ពុទ្ធមហានាថ”ដែលគេតម្កល់នៅចំកណ្ដាលប្រាសាទដែលមានព្រះពុទ្ធរូបនាគប្រក់នេះដែលទទួលរងនូវការខូចខាតនៅពេលដែលខ្មែរត្រឡប់មកកាន់សាសនាព្រាហ្មវិញ។ផុតពីរាជព្រះបាទជ័យវរ្ម័នទី 7 ដែលជាអ្នកកសាងសព្វថ្ងៃព្រះពុទ្ធរូបនោះបានតម្កល់នូវព្រះវិហារ 7 ល្វែង តាមផ្លូវចេញទៅទ្វារជ័យ។
មិនតែប៉ុណ្ណោះមានទេពនិក សំខាន់ៗទាំងឡាយដែលថែរក្សាប្រភពខ្មែរសម័យនោះក៏គេមានសាងព្រះពុទ្ធរូបតម្កល់នៅតាមបន្ទប់ផ្សេងៗ នៅតាមទីនេះដែរ ដូចជា ទេពនៅ វត្តភូ ព្រះវិហារ ភ្នំជីសូរ្យ និងប្រាសាទ ភិមាគ ជាដើម។ក្នុងន័យនេះប្រាសាទបាយ័ន ជាទីប្រជុំនៃ ទេពទាំងពួង នេះជាន័យ នៃពាក្យ(ទេវាវិនិច្ឆ័យ)។
គួររំលឹកឡើងវិញថាទាំងថ្មចម្លាក់នៅទីនេះដែលគួរឲ្យចាប់អារម្មណ៍ពន់ប្រមាណ ជាពិសេសនៅថែវខាងក្រៅត្បិតសំបូរទៅដោយហេតុការណ៍ ប្រវត្តិសាស្រ្តផង។ពីជីវភាពធម្មតា នៃប្រជាជនសមពា្ញផង។គេមិនត្រឹមតែឆ្លាក់រូបប្រជាជនខ្មែរប៉ុណ្ណោះទេ។តែយើងឃើញមានចម្លាក់ដ៏សែនរស់រវើក បានបង្ហាញពីជនជាតិចិន ដែលជាម្ចាស់ហាងរកស៊ី ខ្លះមានផឹកស្រាស្រវឹង លេងសើច ជាដើម។រីឯ កន្លែងនៃផ្នែកផ្សេងៗទៀត ដែលបានបង្ហាញពីទ័ពដែលមានរូបខ្លះ យើងអាច បកស្រាយបានយ៉ាងងាយ។ខ្លះទៀតធ្វើឱ្យយើងលំបាកយល់។ប៉ុន្តែទាំងអស់នោះសុទ្ធសឹងមានភាពរស់រវើកដែលមានទ័ពខ្លះជាខ្មែរ ខ្លះជាចិន ខ្លះទៀតជាចាម្ប៍។

#គីតា

iki

Leave a Reply

Your email address will not be published.