វេទិកាដែលរៀបចំឡើងដោយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC )នៅខេត្តសៀមរាប ដែលមានការចូលរួមរបស់ស្ត្រីអ្នកសារព័ត៌មាននៅតាមបណ្ដាខេត្តនានា ដូចជា កំពង់ធំ សៀមរាបបន្ទាយមានជ័យ ភ្នំពេញ និងឧត្តរមានជ័យ។
អង្គពិធីនេះមានការផ្ដោតទៅលើសុខភាព ផ្លូវចិត្ត ស្ងប់ចិត្ត ដែលនឹងមានការកើតឡើងចំពោះមនុស្សគ្រប់ៗរូបតាមការគូសបញ្ជាក់ពីអ្នកនាង រ៉ាត់ស្រីពៅអនុបណ្ឌិតចិត្តវិទ្យាផ្លូវចិត្ត នឹងប្រឹក្សាផ្លូវចិត្ត បញ្ជាក់ពីសុខភាពផ្លូវចិត្តនិងបញ្ហាផ្លូវចិត្តដែលកើតឡើង ជាញឹកញាប់នៅក្នុងប្រទេសកម្ពុជាយើង។ហើយវាក៏អាចមានសារៈសំខាន់នៃសុខភាពផ្លូវចិត្ត។ជារោគសញ្ញាមួយដែលយើងអាចមើលឃើញនិងដឹងតាមរយៈផ្លូវចិត្ត។
ហើយសារៈសំខាន់មួយទៀតដែលអ្នកនាង រ៉ាត់ស្រីពៅ បញ្ជាក់ឲ្យដឹងថាសុខភាពផ្លូវចិត្តនេះទាក់ទងទៅនឹងរូបកាយសប្បាយចិត្ត។បើសុខភាពផ្លូវចិត្តរាងកាយអត់សុខស្រួលទេយើងក៏អត់សប្បាយចិត្តដែរ។ប៉ុន្តែទាំងអស់នេះជាការកើតឡើងពីផ្លូវចិត្ត។
អ្នកស្រីហង្សសម្ផស្ស ប្រធានក្រុមបណ្ដាញអ្នកសារព័ត៌មាន (cfj )បន្តថាក្នុងចំណោមស្ត្រី ដែលមានតួនាទីធំ អ្នកដែលធ្វើសេចក្តីសម្រេចចិត្តនោះគឺមានភាគតិចណាស់។ភាពជាក់ស្ដែងមួយនៅក្នុងស្ថាប័នការងារស្ត្រីស្ថិតក្នុងចំណោមជាកូនចៅគេអត់សូវមានជាអ្នកដឹកនាំគេទេ។ហើយអ្វីៗក៏ជាអ្នកសម្រេចចិត្តដោយខ្លួនឯងដែរ។
ការបញ្ជាក់បន្ថែមពីរអ្នកស្រីឈុនផាន់ណាផា នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បង្ហាញពីអ្វីដែលផ្ដោតសំខាន់ការលើកកម្ពស់សេរីភាពការបញ្ចេញមតិធានាបាននូវសមត្ថភាពអ្នកសារព័ត៌មានស្ត្រីនិងការចុះអនុវត្តច្បាប់ពិសេសការទាក់ទងនឹងបញ្ហានិរន្តរភាព។
ការបង្ហាញពីលោកស្រីសាវតាច័ន្ទគ្រឹស្នា នាយិកា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បញ្ជាក់ឲ្យដឹងជុំវិញការពាក់ព័ន្ធស្ត្រីអ្នកសារព័ត៌មានទាំងនៅបណ្ដាខេត្តនិងភ្នំពេញគឺធ្វើឡើងដើម្បីពង្រឹងបណ្ដាញអ្នកសារព័ត៌មានស្ត្រី (cfj )នៅខេត្តសៀមរាបដើម្បីលើកកម្ពស់នៅការយល់ដឹងនិងសេវាកម្ម នៃសារព័ត៌មានរបស់ស្ត្រីទាំងខេត្តនិងភ្នំពេញដើម្បីចែករំលែកនូវបទពិសោធន៍សំខាន់គឺអ្វីដែលប្រឈមទាក់ទងផលប៉ះពាល់ផ្លូវចិត្ត ផ្លូវច្បាប់ និងផ្ដល់នូវវេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីនៅក្នុងការការពារសុវត្ថិភាពនៃការបញ្ចេញមតិនិងសេរីភាពនៅក្នុងសារព័ត៌មាន។
#គីតា