ព័ត៌មានជាតិ

ប្រជាកសិករបន្តដាំត្រឡាចអាស្រ័យលើទីផ្សារ
ឈ្មួញដែលមកទិញត្រឡាច បន្តទៅលក់នៅភ្នំពេញ ដែលមានតម្លៃឡើងចុះមិនទៀងទាត់ ក៏ប្រជាកសិករយើងនៅតែបន្តដាំដដែល។
លោកអានផុនជាកសិករដាំត្រឡាចបានប្រាប់ឲ្យដឹងថាលោករស់នៅភូមិកាហេ ស្រុកកងមាស ឃុំព្រែកកុយខេត្តកំពង់ចាម។
លោកថាលោកដាំត្រឡាចដែលមានផ្ទៃដីកន្លះហត្ថ ដោយដាំមួយវគ្គៗ ។ ក្នុង១វគ្គគឺដាំបាន១ខែកន្លះទទួលបានផលហើយ។ពេលគ្រប់ចំនួនថ្ងៃត្រូវបេះ ជួនបេះបាន 100 គីឡូទៅ 200 គីឡូ លក់បានក្នុង១គីឡូ តម្លៃពី1000 រៀល ទៅ 1300 រៀល ឬ 1,800 រៀល តាមការឡើងចុះ។ពេលនេះយើងយកត្រឡាចមកបោះឲ្យគេយកទៅលក់បន្តទៅផ្សារនាគមាសទៀត។
ក្រោយពីលក់បានលុយភ្លាមៗមានចំនួន 11 ម៉ឺនរៀល ធ្វើឱ្យលោកអានផុនសប្បាយរីករាយណាស់។ហើយលោកថាលោកនឹងមានទឹកចិត្តដាំបន្ត ទោះមានការនឿយហត់ត្រឡាចមានការឡើងចុះក្តី តែពេលនេះបានលុយដល់ដៃធ្វើឱ្យលោកអានផុនលែងមានការនឿយហត់ទៀតហើយ។
អ្នកស្រីសុឹមវណ្ណ ជាអ្នកជិតខាងរស់នៅ ភូមិ ស្រុក ដូចលោកអានផុនដែរអ្នកស្រីបានមកលក់ត្រឡាចនៅទីនេះជាមួយលោកអានផុន។លោកស្រីដាំខ្លួនឯង ជួលដីគេធ្វើដំណាំត្រឡាចចំនួន 10 អា ហើយថ្ងៃនេះអ្នកស្រីបានយកត្រឡាច ក្នុង១ថង់ មានចំនួន 10 គីឡូ។តែអ្នកស្រីថាថ្ងៃនេះខ្ញុំមានត្រឡាច ចំនួន 20 គីឡូទេ យកមកលក់។ការដាំត្រឡាចរបស់អ្នកស្រី ក្នុង១ឆ្នាំៗ អ្នកស្រីថា បាន២ដងទៅ៣ដងដែរ។អ្វីដែលលំបាកនោះគឺស្មៅដុះ ព្រោងព្រាត ដែលយើងត្រូវចាំបាច់ដកស្មៅចេញរាល់ថ្ងៃនិងដាក់ជីបន្ថែមទៀត។ទើបធ្វើឱ្យត្រឡាចយើងល្អ។ជីរដែលយើងយកមកដាក់ត្រឡាចនោះ មានជីពណ៌ចុងឈូក និង ជីអ៊ុយរ៉េ ដើម្បីដាក់ត្រឡាចជាជំនួយ។
អ្នកស្រីពុំម៉ាប់ រស់ភនៅ ស្រុកកងមាស ខេត្តកំពង់ចាម អ្នកស្រី ដាំត្រឡាចលើផ្ទៃដី 10 អា អ្នកស្រីថាពេលត្រឡាចគ្រប់ចំនួនថ្ងៃត្រូវបេះ យើងបេះយកមកលក់នៅទីនេះ។ហើយមានម៉ូយចាំទទួលទិញ ជួនកាល យើងមានត្រឡាចតែ 30 ទៅ 50 គីឡូទេ លក់បានក្នុង ១គីឡូ១៣០០ រៀល គឺឡើងចុះ តាមពេល ដោយឡែក យើងដាំបន្លែនេះ ជាជាងទំនេរអត់មុខរបរអ្វី គឺគ្រាន់នឹងបានថវិកាជួយដល់ជីវភាពឱ្យកូនបានទៅរៀនផងដែរ។
អ្នកនាងខេងអាលីកាស្តា ជាឈ្មួញទិញត្រឡាចបន្តយកទៅលក់នៅភ្នំពេញ។អ្នកនាងរស់នៅ ភូមិវារិន ឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម។អ្នកនាងបានទិញត្រឡាច ដោយសារមានអ្នកចម្ការ បេះត្រឡាច យកមកលក់ ឲ្យអ្នកនាងចាំទិញនៅកន្លែងវត្តត្រីនេះ។អ្នកនាងរស់នៅ ភូមិអន្លង់គគី ខេត្តកំពង់ចាម។អ្នកនាងត្រូវប្រមូលទិញតាមតម្លៃឡើងចុះគឺ១គីឡូតម្លៃ 1,300 រៀលជួនកាលទៅ 1.500 រៀល ឬ 1800 រៀល។អ្នកនាងថាអ្នកនាងទិញតែត្រឡាចទេ ជូនមាន ស្ពៃក្រញាញ់ស្ពៃតឿ ឬ ស្ពៃ ចង្កឹះ អ្នកនាងក៏ទទួលទិញយកទៅលក់ម្ដងៗម្កាលដែរ។ អ្នកនាងយកត្រឡាចដែលទិញ ពី បងប្អូនកសិករយើង ទៅភ្នំពេញលក់នៅផ្សារនាគមាស។

# គីតា

iki

Leave a Reply

Your email address will not be published.